ព័ត៌មានជាតិ
សៀវភៅប្រវត្តិលោកជំទាវ ពេជ ចន្ទមុន្នី របស់បណ្ឌិត ឆាយ សុផល បានចែកជាង ២ម៉ឺនច្បាប់ ក្នុងពិព័រណ៍សៀវភៅ
សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ដែលនិយាយពីជីវប្រវត្តិរបស់លោកជំទាវបណ្ឌិត ឧត្តមភរិយានាយករដ្ឋមន្ត្រី សម្តេចធិបតី និងនិពន្ធដោយលោកបណ្ឌិត ឆាយ សុផល ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានចែកជូនសាធារណជនជិត២ម៉ឺនច្បាប់ រយៈពេល៤ថ្ងៃ អំឡុងពេលពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ កន្លងទៅ។

លោកបណ្ឌិត ឆាយ សុផល បានប្រាប់ កម្ពុជាថ្មី ថា សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» មានកម្រាស់ជាង៤០០ទំព័រ ត្រូវបានបោះពុម្ពជាង៣ម៉ឺនច្បាប់ ដើម្បីទុកចែកជូនយុវជន ឱ្យបានយល់ដឹងពីការខិតខំប្រឹងប្រែង របស់ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ សៀវភៅនេះ ក៏មានបំណងចូលរួមអបអរសាទរខួបអាពាហ៍ពិពាហ៍របស់លោកជំទាវបណ្ឌិត និងសម្ដេចធិបតី នៅថ្ងៃទី ៧ មករា និងខួបកំណើតរបស់លោកជំទាវបណ្ឌិត នៅថ្ងៃទី ២២ មករា ថែមទៀតផង។

រដ្ឋលេខាធិការក្រសួងព័ត៌មាន បណ្ឌិត ឆាយ សុផល បានបញ្ជាក់ថា សៀវភៅនេះ បានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព រហូតក្លាយជាស្រ្តីទី១ នៃកម្ពុជា ហើយក៏ បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។ ចំពោះការសរសេរនៅក្នុងសៀវភៅ ឈ្មោះ «ពេជ ចន្ទមុន្នី» ជាឈ្មោះទី៣ ដែលលោកឪពុក និងអ្នកម្តាយបានប្រាប់អ្នកនិពន្ធថា ជាឈ្មោះអច្ឆរិយៈ ព្រោះឈ្មោះនេះ ដាក់ដោយចៃដន្យ ដែលនឹកស្មានមិនដល់។
នៅក្នុងសៀវភៅនេះ លោកបណ្ឌិត ឆាយ សុផល បានសរសេរក្បោះក្បាយពីជីវប្រវត្តិរបស់លោកជំទាវបណ្ឌិត តាំងពីកុមារភាព រហូតទទួលបានភាពជោគជ័យគ្រប់បែបយ៉ាង ទាំងការសិក្សារៀនសូត្រ និងអាកប្បករិយា សេចក្តីថ្លៃថ្នូរដែលលោកជំទាវមានតាំងពីកំណើតមក។
«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាស្រ្តីទី១ដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅឯចក្រភពអង់គ្លេស និងមានជំនាញផ្នែកសុខភាពសាធារណៈ ហើយថា បើទោះបីជាប្រសូតនៅក្នុងត្រកូលបញ្ញវន្ត និងមានជីវភាពសមរម្យ ហើយក្រោយមក ក៏ក្លាយជាបញ្ញវន្តជាន់ខ្ពស់ មានឪពុកក្មេកជានាយករដ្ឋមន្រ្តី រហូតដល់ស្វាមីក្លាយជានាយរដ្ឋមន្រ្តីក៏ដោយ ក៏លោកជំទាវបណ្ឌិត នៅតែរក្សាបានចរិយាសម្បត្តិ សុភាព រាបសា រួសរាយ រាក់ទាក់ និងបន្តធ្វើការងារសង្គម និងមនុស្សធម៌ជាធម្មតា ដោយគ្មានការរើសអើង និងប្រកបដោយការទទួលខុសត្រូវ»។ នេះបើតាមការបញ្ជាក់បន្ថែម ពីបណ្ឌិត ឆាយ សុផល។

ចំពោះការចូលរួមថវិកាសម្រាប់បោះពុម្ពសៀវភៅនេះ បណ្ឌិត ឆាយ សុផល បានឱ្យដឹងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា, អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងភរិយា, លោកអ្នកឧកញ៉ា លាង ឃុន និងភរិយា, លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងភរិយា, លោកអ្នកឧកញ៉ា ព្រមទាំងឧកញ៉ា ជាម ឃុនណាត និងភរិយា ហេង ចិន្តា បានចូលរួមថវិកាខ្លះសម្រាប់ការបោះពុម្ពសៀវភៅនេះ។
សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ក្រៅពីចែកជូនសាធារណជនក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក៏មានដាក់តាមបណ្ណាល័យជាតិ និងបណ្ណាល័យ នៃសាកលវិទ្យាល័យមួយចំនួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ជាងនេះទៀត ក៏កំពុងមានការរៀបចំអានដោយថតជា សំឡេង និងរៀបចំបកប្រែជាភាសាអង់គ្លេស បោះពុម្ពផ្សាយឆាប់ៗនេះ ដើម្បីអាចឱ្យជនជាតិបរទេសអានសៀវភៅនេះបានដែរ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា