Connect with us

ព័ត៌មានជាតិ

មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

បញ្ហា​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ចេញ​ចំណាត់​ការ​ដោយ​បង្កើត​​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​ជំរុញ​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្តព្រះសីហនុ ឲ្យ​បន្ត​សកម្មភាព​​​វិនិយោគ​ឡើង​វិញ។

នៅ​ខេត្ត​ព្រះសីហនុ​បើ​តាម​មន្រ្តី​ក្រុមការងារ​ជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ​បាន​អះអាង​ថា មាន​អគារ​ជាប់​គាំងសរុប​ ៥២៧ អគារ ខណៈ​អគារ​ដែល​ជាប់​គាំង​ចំនួន ១០៣ អគារ​ត្រូវ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ចាប់ផ្ដើម​បន្ត​​ដំណើរការ​សាងសង់​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុឹម សុខធី ប្រធាន​លេខាធិការដ្ឋាន នៃក្រុមការងារ​ជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្ត «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» ចំពោះ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។

លោកថា ចាប់តាំងពីឆ្នាំ ២០១៦ រាជ​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​វិធាន​ការ​ជា​កញ្ចប់ ដើម្បី​ដោះ​ស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺ​រាល់​គម្រោង​វិនិយោគ​ដែល​បាន​ផ្អាក​ ពន្យារ និង​ពុំ​មាន​សកម្មភាព ដើម្បី​ជំរុញការវិនិយោគ​​ឡើង​វិញ។

ពាក់ព័ន្ធ​អគារ​ជាប់​គាំងនិង​គម្រោង​វិនិយោគ​ជាប់​គាំង លេខាធិការដ្ឋាន​នៃក្រុមការងារ​ជំរុញការ​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុ លោក អុឹម សុខធី បាន​ធ្វើការ​ពន្យល់​ពីពាក្យ​បច្ចេកទេស​នៃ​អគារ​ជាប់​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង តាម​រយៈ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» ដែល​កំពុង​ដាក់​ឲ្យ​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សាយ
ជីវិតកម្សាន្ដ២ នាទីutes មុន

សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ព័ត៌មានជាតិ៤ នាទីutes មុន

ត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ ស្វែងរកការងារជូនយុវជន បានជាង ១ ពាន់នាក់

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋសភាជំរុញការបញ្ជ្រាបសារសុខភាពឱ្យបានខ្លាំងជាងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

កីឡា៧ នាទីutes មុន

កីឡាករ​ រស្មី គុនខ្មែរ មិន​ទាន់​សម្រេច​បំណង​ធំ​មួយ​តាំង​ពី​ម្ដាយ​មិន​ទាន់​លាចាក​លោក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម