ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា
ដោយកម្ចីអនឡាញកំពុងបានក្លាយជាអន្ទាក់នៃបំណុលក្នុងសម័យឌីជីថល អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានប្រាប់ឱ្យប្រជាពលរដ្ឋឈប់ប្រើកម្ចីអនឡាញ ពិសេសកម្ចីពីជនជាតិឥណ្ឌា ព្រោះថា កម្ចីបែបនេះហានិភ័យណាស់ ដែលអាចឈានទៅធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌករ។

លោក គួច ចំរើន លើកឡើងថា កម្ចីអនឡាញ គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ បានខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់កើនឡើងទ្វេដង។ ភ្ជាប់ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងពីកម្ចីរបស់ជនជាតិឥណ្ឌាផងដែរ ដោយលោក បានបញ្ជាក់ប្រាប់ទៅកាន់ពលរដ្ឋ ថា ការខ្ចីរបស់ជនជាតិឥណ្ឌានេះ ក៏មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ ខណៈការខ្ចីនេះ រយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យពលរដ្ឋសងពួកគេមិនចេះអស់។

ប្រសិនបើប្រជាពលរដ្ឋណា មានជំពាក់កម្ចីអនឡាញ ក៏ដូចជាកម្ចីពីជនជាតិឥណ្ឌា លោកអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរ ពិនិត្យ និងសម្របសម្រួល ជៀសវាងជាប់បំណុល ដែលចេះតែកើនឡើងឥតឈប់ឈរ រហូតដល់ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ខ្ចីលុយតាមប្រព័ន្ធអនឡាញ និងលុយរាប់ពីជនជាតិឥណ្ឌាបន្តទៀត។
ការលើកឡើងទាំងនេះរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?