Connect with us

ព័ត៌មានជាតិ

នៅមណ្ឌលគិរី មេឃុំ១រូបប្រាប់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើភ្លាម

បានផុស

នៅ

នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានគម្រោងសាងសង់ផ្លូវបេតុងប្រវែង៣០០ម៉ែត្រ១ផ្លូវ គ្រោងនឹងធ្វើ ដោយមានទទឹង៦ម៉ែត្រ។ គម្រោងធ្វើផ្លូវនេះ រដ្ឋបាលឃុំចុងផ្លាស់ បានអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់នានាចូលរួមដេញថ្លៃ យកគម្រោងនេះទៅធ្វើ ដោយក្រុមហ៊ុន ជួន សុខន អេចប៊ីអេសឌី បានដេញថ្លៃជាប់គម្រោងធ្វើផ្លូវនេះ។ មេឃុំចុងផ្លាស់ បានប្រាប់ទៅក្រុមហ៊ុននេះថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើវិញភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដេញថ្លៃសាងសង់ផ្លូវបេតុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានថវិកាគោលចំនួន២១០.​៦៤៤.​២៦២រៀល។ ក្នុងការដេញថ្លៃនោះ គេសង្កេតឃើញមានតំណាងក្រុមហ៊ុនជាច្រើនបានចូលរួមដេញថ្លៃ ប៉ុន្តែ មានក្រុមហ៊ុនតែ៣ប៉ុណ្ណោះដែលបានឈរឈ្មោះនៅក្នុងតារាងដេញថ្លៃ គឺមានក្រុមហ៊ុន វ៉េង លាប ក្រុមហ៊ុន រ៉េត សារ៉ាត ក្រុមហ៊ុនជួន សុខន អេចបី អេសឌី។ ក្រោយការដាក់ដេញថ្លៃនោះ គឺរដ្ឋបាលឃុំបានសម្រេចឱ្យទៅលើក្រុមហ៊ុន ជួន សុខន អេចប៊ីអេសឌី ដែលដាក់ដេញថ្លៃទាបជាងគេ គឺត្រឹម ១៤៤.៤០០.០០០រៀលជាស្ថាពរ។

លោក លាភ លីមគុណ មេឃុំរដ្ឋបាលចុងផ្លាស់ បានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនដែលជាប់ក្នុងកាដេញថ្លៃគម្រោងផ្លូវបេតុងអាមេកម្រាស់១តឹកកន្លះ ទទឹង៦ ម៉ែត្រ និងប្រវែង៣០០ម៉ែត្រ ត្រូវគោរពតាមកិច្ចសន្យា និងធ្វើទៅតាមបទដ្ឋានបច្ចេកទេសក្នុងកាសាងសង់ ហើយបើសិនជាក្រុមហ៊ុនសាងសង់ធ្វើផ្ទុយពីកិច្ចសន្យា និងលក្ខខណ្ឌបច្ចេកទេស នឹងត្រូវបញ្ចប់កិច្ចសន្យា គឺត្រូវទុកជាមោឃៈ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់រស់នៅឃុំចុងផ្លាស់ បានឲ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅ មានក្រុមហ៊ុន ហួ បូរ បានទទួលគម្រោងសាងសង់ផ្លូវបេតុងអាមេដែលមានប្រវែង៤០១ម៉ែត្រ បានចំណាយថវិកាឃុំអស់ចំនួន២៦០.៥៥០.០០០រៀល។ បន្ទាប់ពីការសាងសង់ក្នុងឆ្នាំ២០២៣កន្លងទៅ ផ្លូវបេតុងមិនទាន់បាន៧ខែផង គឺចំណុចមួយចំនួនត្រូវរងកាខូចខាតចជាច្រើនកន្លែងដែលពិបាកក្នុងកាធ្វើដំណើរ។ ប្រជាពលរដ្ឋរូបនេះ បានស្នើឱ្យអ្នកជំនាញបច្ចេកទេសផ្លូវ ក៏ដូចជាអាជ្ញាធរឃុំ ជួយពិនិត្យដោយយកចិត្តទុកដាក់ទៅលើក្រុមហ៊ុនថ្មីដែលគ្រោងនឹងស្ថាបនាសាងសង់ផ្លូវបេតុងក្នុងឆ្នាំ២០២៤នេះ កុំឱ្យដូចក្រុមហ៊ុនសាងសង់នាពេលកន្លងមកទៀត៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម