ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»
បើតាមលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ឱ្យដឹងថា តាមរយៈការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានកៀរគរឱ្យវិនិយោគិនមកបណ្ដាក់ទុនក្នុងខេត្តជាបន្តបន្ទាប់ ដែលគិតជាទឹកប្រាក់មានទុនសរុបជាង ៦ ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងវេទិកាវិនិយោគនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» សំដៅជំរុញការវិនិយោគក្នុងខេត្តឱ្យកាន់តែមានសន្ទុះកើនឡើង ក៏ដូចជាដោះស្រាយទៅលើបញ្ហាអគារជាប់គាំងផងដែរ។ ជាលទ្ធផលតាមរយៈការប្រកាសដាក់ចេញកម្មវិធីនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទទួលបានសំណើសុំលើកទឹកចិត្តចំនួន ២១៦ គម្រោង។
ក្នុងនោះគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មានចំនួន ២៤២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦ ពាន់លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។
ជាមួយគ្នានេះ អនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៤ លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧ លានដុល្លារអាមេរិក)។

លោក ម៉ាង ស៊ីណេត ក៏បានបន្ថែមទៀតថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ ទីតាំង និងកំពុងដំណើរការមាន ៥ ទីតាំង ក្នុងនោះមានរោងចក្រសហគ្រាសកំពុងដំណើរការ និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុបចំនួន ២៨៤ មានទុនវិនិយោគសរុប ២.៦៥៨.៣៨៤.៦៧៦ ដុល្លារ មានតម្រូវការកម្លាំងពលកម្មសរុបប្រមាណ ៤៦.០១៨ នាក់។ បន្ថែមពីនេះ ក៏មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចំនួន ១.២៣២មូលដ្ឋាន មានទុនវិនិយោគសរុបចំនួន ៣០.៣៤០.២៥៧ដុល្លារ កម្លាំងពលកម្មសរុបចំនួន ៦.១៧២នាក់ផងដែរ។
ចំណូលរបស់ពលរដ្ឋនៅក្នុងខេត្តមានការកើនឡើង ដោយនៅក្នុងឆ្នាំ២០២៣ ពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ មានចំណូល (GDP) ជាមធ្យម ៤.៦០២ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី