Connect with us

ព័ត៌មានជាតិ

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ ក៏​គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

បានផុស

នៅ

ជញ្ជាំងភ្នំសំពៅក្រោយពីបានបញ្ចប់ការសាងសង់និងរៀបចំធ្វើពិធីអភិសេក​រូបព្រះអង្គធំតាមទំនៀមទម្លាប់សាសនា រដ្ឋបាល​ខេត្តបាត់ដំបង ​រួមមន្ទីរពាក់ព័ន្ធគ្រោងនឹងឆ្លាក់រូបសាវ័កបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យសាសនា និងទុកជាប្រវត្តិសាស្ត្របន្តជំនាន់ ជាពិសេសទាក់ទាញដល់កំណើនភ្ញៀវអន្តរជាតិឲ្យកាន់តែមានចំនួនកើនឡើង ក្នុងគោលបំណងឲ្យមនុស្សលើសកលលោកបានស្គាល់និង​ស្វែងយល់អំពីវប្បធម៌របស់ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់រូបសាវ័កបន្ថែមទៀតនេះ ខណៈ​ដែល​មន្រ្តី​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ដឹកនាំ​មន្ត្រីនៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ​ការដ្ឋាន​សាងសង់​កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះក៏មានសប្បុរសជន​ព្រមទាំងព្រះសង្ឃនិងមេជាងចូលរួមផងដែរ។

ភិក្ខុ សឺន ដែលគ្រប់គ្រងមើល​ការងារ​ការរដ្ឋានសាងសង់មានសង្ឃដិកាថា គ្រាដែលអាជ្ញាធរខេត្តរួមមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យទីតាំងព្រះអង្គធំកាលពីថ្ងៃទី២៤ ខែធ្នូ នេះ មានគោលដៅ២សំខាន់ គឺទី១ ជំរុញឲ្យក្រុមជាងសាងសង់ឲ្យសម្រេច បានមុនចូលឆ្នាំ និងទី២ ចុះពិនិត្យសិក្សាមើលទីតាំងសាងសង់រូបសាវ័កបន្ថែម ដោយមានមេជាងជាអ្នកសិក្សាលើទីតាំង និង​អនុវត្តក្នុងការសាងសង់បន្ថែម។

ព្រះអង្គមានសង្ឃដីកាបន្តថា ការសិក្សាគំរោងថ្មីនេះ ដើម្បីឆ្លាក់រូបព្រះអរហន្តចំនួន ៥ ព្រះអង្គ និងព្រះរាហុលកុមារមួយព្រះអង្គថែមទៀត ក្រោមការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង និង រដ្ឋបាលខេត្តបាត់ដំបង។ ចំណែកលើការចំណាយ​ព្រះអង្គថា កំពុងតែគិត​លម្អិតនៅពេលក្រោយ ថាតើការចំណាយលើការសាងសង់ថ្មីបន្ថែមនេះ ត្រូវចំណាយអស់ថវិការប៉ុន្មាន ហើយប្រើរយះពេលប៉ុន្មាន។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងទាក់ទងទៅបដិមានៅភ្នំសំពៅ ជំហាន​ដំបូងនេះ ត្រូវរៀបចំពិធីអភិសេកឲ្យបានទាន់មុនចូលឆ្នាំខាងមុខនេះ។ លោកថា ពេលនេះនៅសេសសល់ការសាងសង់បង្ហើយបាល័ង្លផ្នែកខាងក្រោមនិងសំអាតប៉ុណ្ណោះ គឺរួចរាល់ហើយ។

ក្រោយរៀបចំពិធីអភិសេកព្រះអង្គធំ គម្រោងសាងសង់រូបសាវ័កថ្មីនិងចាប់ផ្តើម ហើយទាក់ទងការចំណាយគឺ តាមរយះថវិការគៀងគរក្នុងពិធីបុណ្យផ្កាប្រាក់របស់សម្តេចក្រឡាហោម ស ខេង រួមសប្បុរសនានាផង។

លោកបន្តថា នេះជាប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មាននៅក្នុងខេត្តបាត់ដំបង ក្នុងវិស័យសាសនា សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយធ្វើការអភិរក្សជាប្រវត្តិសាស្ត្រ លោកសង្ឃឹមថា តាមរយះសមិទ្ធផលដ៏នេះ ភ្ញៀវអន្តរជាតិនឹងចាប់អារម្មណ៍​កាន់តែ​ច្រើន ហើយវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង កាន់តែមានវិសាលភាពធំទាំងបច្ចុប្បន្ន និងអនាគត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ២ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម