Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា គ្រោងដាក់បង្ហាញម្ហូបខ្មែរក្នុងប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំក្រោយ

បានផុស

នៅ

ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គ្រោងសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំការតាំងបង្ហាញម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ (Cambodia Foods Show) នៅក្នុងប្រទេសជប៉ុន នាដើមឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ ត្រូវបានបង្ហើបឱ្យដឹងក្នុងជំនួបរវាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ទុយ រី ជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។

បើតាមស្ថានទូតកម្ពុជាប្រចាំនៅក្នុងទីក្រុងតូក្យូ គោលបំណងនៃតាំងបង្ហាញនេះ គឺដើម្បីផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ក្នុងទិសដៅជំរុញការទូតម្ហូបអាហារ និងជំរុញសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

កម្មវិធីតាំងបង្ហាញនេះ​ នឹងមានរៀបចំការសម្ដែងចម្អិនម្ហូបអាហារដោយចុងភៅខ្មែរមកពីប្រទេសកម្ពុជា ការសម្ដែងរបាំសិល្បៈ ការតាំងបង្ហាញផលិតផលខ្មែរ ការធ្វើបទបង្ហាញអំពីម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសកម្មវិធី Food Tasting & Networking ដែលជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានទំនាក់ទំនងធុរកិច្ចរវាងបណ្តាក្រុមហ៊ុនអ្នកចូលរួម និងភ្នាក់ងារទេសចរណ៍ជប៉ុន ក៏ដូចជាឱកាសក្នុងការជំរុញអ្នកវិនិយោគជប៉ុន និងទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែកើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម