Connect with us

ព័ត៌មានជាតិ

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលគ្មានករណីក្មេងទំនើងកាប់ចាក់គ្នាសូម្បីតែមួយករណី។ ការវាស់ស្ទង់នេះ​ គឺរាប់ចាប់ពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបក្មេងទំនើង ចាប់តាំងពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន។ តាមលោក កេង សុម៉ារិទ្ធ លទ្ធផលនេះ គឺក្រសួងយុត្តិធម៌ ផ្ទៀងផ្ទាត់យ៉ាងហ្មត់ជាមួយ អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង។  ការណ៍នេះ លោកបានចាត់ទុកខេត្តជាប់ព្រំដែនឡាវមួយនេះ ជាខេត្តគំរូ ដែលថ្នាក់ដឹកនាំខេត្តផ្សេងទៀតគួរតែយកគំរូនេះ ទៅដឹកនាំខេត្តរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ«ករណីក្មេងទំនើង»  រៀបចំឡើងនាថ្ងៃទី២៥ ខែធ្នូ  លោក កេង​ សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ដូច្នេះ៖« ខេត្តដែលមានសំណុំរឿងតិចជាងគេបំផុតគឺ ខេត្តស្ទឹងត្រែង មានសូន្យករណី! គឺយើងបានបញ្ជាក់ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យនេះ ជាមួយអយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែងរួចហើយ។ ខេត្តស្ទឹងត្រែងនេះ ឃើញថាជាខេត្តគំរូមួយដែលពុំមានករណីពាក់ព័ន្ធក្មេងទំនើងកើតឡើងទេ! អ៊ីចឹងជាខេត្តមួយគំរូ ដែលខេត្តផ្សេងអាចមើលពីលំនាំនៃការរៀបចំការងាររបស់គាត់បាន។»។

ជាមួយគ្នានេះ លោកក៏បានឱ្យដឹងថា ខេត្តកែប ជាខេត្តលំដាប់ទី២ ដែលមានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណែកខេត្តប៉ៃលិន ជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ថ្នាក់ទី៣ និងខេត្តព្រះវិហារជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ទី៤។

ផ្ទុយទៅវិញ លោករដ្ឋលេខាធិការក្រសួងយុត្តធម៌ ក៏បានឱ្យដឹងរាជធានីខេត្ដ ដែលមានសំណុំក្មេងទំនើងច្រើនជាងគេ គឺរាជធានីភ្នំពេញនៅលំដាប់ថ្នាក់ទី១ ខេត្តកំពង់ស្ពឺឈរចំណាត់ថ្នាក់លេខ២ ជាខេត្តដែលមានសំណុំរឿងច្រើនជាងគេ ចំណែកខេត្តតាកែវនៅលំដាប់ថ្នាក់ទី៣ រីឯខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ ជាខេត្តដែលសំណុំរឿងក្មេងទំនើងច្រើនជាងគេលំដាប់ទី៤ និងខេត្តសៀមរាបជាខេត្តមានសំណុំរឿងក្មេងទំនើងច្រើនជាងគេលំដាប់ទី៥។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ក្រុមដាវសាំម៉ូរ៉ៃ កាប់ចាក់គ្នាតាមទីសាធារណៈ បង្កហិង្សាបណ្ដាលឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដោយត្រូវអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។  សម្ដេច ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងអស់ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

ក្រោយពីការប្រកាសដាក់ចេញបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលរួចមក ក្រសួងយុត្តិធម៌ ក៏បានបន្ថែមនូវប្រភេទនៃសំណុំរឿងអាទិភាពមួយទៀតទៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ គឺសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង បន្ថែមលើសំណុំរឿងអាទិភាពដែលបានប្រកាសដាក់ចេញកាលពីដើមឆ្នាំ២០២៤ ចំនួន៣ដូចជា សំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ជាការកត់សម្គាល់ ចាប់តាំងពីពេលនោះ សមត្ថកិច្ចបានដុតដៃដុតជើងបង្ក្រាបក្មេងទំនើងដែលកាប់ចាក់តាមទីសាធារណៈបានទាន់ពេលវេលា។ ក្រោយពីបង្ក្រាបរួចរាល់​ករណីខ្លះ សមត្ថកិច្ច បានប្រើវិធានការរដ្ឋបាល និងប្រើវិធានការច្បាប់ គឺបញ្ជូនសំណុំរឿងទៅកាន់តុលាការ។

នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យយុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការបានចាត់ការរួចរាល់លើសំំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធី៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម