Connect with us

ព័ត៌មានជាតិ

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

បានផុស

នៅ

ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ករណី ចំណែករាជធានីភ្នំពេញគឺឈរនៅលំដាប់ទី១ ដែលមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ ខណៈខេត្តកំពង់ស្ពឺឈរលំដាប់ទី២ និងខេត្តតាកែវនៅលំដាប់ទី៣ ខេត្តបន្ទាយមានជ័យទី៤ និងខេត្តសៀមរាបជាខេត្តលំដាប់ទី៥ ដែលមានក្មេងទំនើងច្រើន។ នេះជាបង្ហាញឱ្យដឹងដោយលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌​​ នៅក្នុងសន្និសីទសារព័័ត៌មានពាក់ព័ន្ធករណីក្មេងទំនើង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាស់ស្ទង់ចំនួនសំណុំរឿងករណីក្មេងទំនើងនេះ គឺក្រសួងយុត្តិធម៌ រាប់ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលកំណត់សំណុំរឿងក្មេងទំនើងជាសំណុំរឿងអាទិភាពមួយទៀតទៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ ក្រោយពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យបង្ក្រាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត។

លោក កេង សុម៉ារិទ្ធ ក៏បានឱ្យដឹងដែរថា ខេត្តកែប ជាខេត្តលំដាប់ទី២ ដែលមានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណែកខេត្តប៉ៃលិន ជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ថ្នាក់ទី៣ និងខេត្តព្រះវិហារជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ទី៤។

នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យយុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការបានចាត់ការរួចរាល់លើសំំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម