Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

បានផុស

នៅ

ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ ដោយជាជំហានដំបូង បើកផ្លូវថ្មើរជើងនេះ នៅរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet) ខាងលើនេះ នារសៀលថ្ងៃទី២៥ធ្នូ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងប្រៃសណីយ៏,អគ្គិសនីកម្ពុជានៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍ថា ផ្លូវថ្មើរជើងនេះ យើងមានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ-១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឱ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ សម្រួលការកកស្ទះចរាចរ ក៏ដូចជាលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេងបានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតាំងពីឆ្នាំ២០១៩មកម៉្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវ ថ្មើរជើងនេះ រៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកអភិបាលបានឱ្យដឹងថា មានអង្គភាពពាក់ព័ន្ធមួយចំនួនលើការរៀបចំផ្លូវថ្មើរជើងនេះដូចជា ខាងប្រៃសណីយ៍ ,អគ្គិសនីកម្ពុជា,ក្រសួងទេសចរណ៍និងរដ្ឋបាលរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ ឱ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះ ដែលចែកចេញជា៣តំបន់ ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម។ ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ បានសិក្សាលំអិតក្រោមការណែនាំពីលោកអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ,តទឹក,ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី,ការហាមមិនឱ្យរថយន្តចេញ-ចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់រូមទាំងការរៀបចំចំណតជាដើម៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម