ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ ប្រៀបធៀបសក្ដានុពលទេសចរណ៍កោះបាលីប្រទេសឥណ្ឌូណេស៊ី និងកោះរ៉ុងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកពីសក្ដានុពលទេសចរណ៍នៃកោះបាលីប្រទេសឥណ្ឌូណេស៊ី និងកោះរ៉ុងនៅខេត្តព្រះសីហនុ ដោយលោកប្រៀបធៀបថា កោះរ៉ុងមានធនធានសំបូរបែបប៉ុន្តែខ្វះការកែច្នៃ ខណៈដែលកោះបាលីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាង បើទោះបីកោះទេសចរណ៍ដ៏ល្បីនេះ មិនសូវសំបូរធនធានធម្មជាតិដូចកោះរ៉ុងក៏ដោយ។
ក្នុងដំណើរនាំអ្នកសារព័ត៌មានជាង ៣០ ស្ថាប័ន ចុះទៅទស្សនកិច្ចនៅកោះរ៉ុងកាលពីសប្ដាហ៍មុននេះ លោក ឡុង ឌីម៉ង់បានប្រៀបធៀបសម្រស់កោះទាំងពីរនេះ ដោយលោកនៅតែពេញចិត្តសម្រស់ធម្មជាតិរបស់កោះរ៉ុង ខណៈលោកទទួលស្គាល់ថា កោះបាលីមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើវិស័យទេសចរណ៍ ដែលមានរីសតធំៗកម្រិតពិភពលោកបានបោះទីតាំងវិនិយោគដែលជាផ្នែកមួយបានទាក់ទាញទេសចរទៅកម្សាន្ត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី