Connect with us

ព័ត៌មានជាតិ

ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវកក់បណ្តើៗហើយ សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខ

បានផុស

នៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យឆ្លងឆ្នាំសកលនឹងឈានចូលមកដល់ ដាច់ឆ្នាំចាស់២០២៤ ផ្លាស់ចូលឆ្នាំថ្មី២០២៥ ពិតណាស់ភ្ញៀវទេសចរ និងសម្រុកមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី តាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានមួយចំនួន។ យ៉ាងណាមិញ សេវាកម្មស្នាក់នៅ ដូចជាផ្ទះសំណាក់ សណ្ឋាគារមួយចំនួនក្នុងខេត្តមណ្ឌលគិរី  ត្រូវបានភ្ញៀវខ្លះបានមុនបណ្តើៗហើយ ដោយខ្លះទៀតភ្ញៀវកក់លើស៥០% រីឯផ្ទះសំណាក់ផ្សេងទៀតបានកក់១០០%តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកក់ទុកមុននេះ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនបានឡើងថ្លៃ រីឯខ្លះទៀតមិនបានឡើងថ្លៃនោះទេពេលដែលមានកម្មវិធីបុណ្យម្តងៗ។ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៦កន្លែង បានប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី២៥ ខែធ្នូឆ្នាំនេះថា សម្រាប់ផ្ទះសំណាក់ សម្បត្តិគិរី គឺជួលក្នុងថ្ងៃធម្មតាតម្លៃ ១បន្ទប់គ្រែ២ ម៉ាស៊ីនត្រជាក់ តម្លៃ ១៥ដុល្លារ ចំណែកបន្ទប់គ្រែ ២ដែរ តែធំទូលាយជាងអាច២០ដុល្លារ ឡើងទៅ។ ប៉ុន្តែបើ ថ្ងៃឆ្លងឆ្នាំខាងមុខនេះ មិនចំថ្ងៃប្រូម៉ូសិនរបស់ផ្ទះសំណាក់នោះទេ គឺអាចឡើងមួយបន្ទប់ ៥ដុល្លារ បន្ថែមទៀត ដែលមានទីតាំងទល់មុខសួនដំរីដែក។

ចំណែក សណ្ឋាគារ អឿនសកុណា ដែលមានចំនួន ៤៦បន្ទប់ ថ្ងៃធម្មតាតម្លៃ១៥ល្លារ តែថ្ងៃបុណ្យធំៗម្ដងៗអាចឡើងលើសនឹងបន្តិចបន្តួច ឬអាចឡើងទ្វេដងករមាន ដោយមានចម្ងាយប្រហែល ២០០ម៉ែត្រ ពីរង្វង់មូលគោព្រៃ។ រីឯផ្ទះសំណាក់ រតនៈមុនីឧត្តម មានចំនួន ១៥បន្ទប់ តម្លៃចន្លោះចាប់ពី១៥ ទៅ ២៥ដុល្លារ ឡើងទៅក្នុងមួយថ្ងៃ ប៉ុន្តែបើចំថ្ងៃបុណ្យអាចឡើងលើសនឹង ៥ដុល្លារ ផងដែរ ដែលមានទីតាំងក្បែមន្ទីពេទ្យបង្អែកខេត្ត។

សម្រាប់ផ្ទះសំណាក់ ពេជ្យគិរី ម៉ូតែល ឯណេះវិញ គឺតម្លៃចន្លោះពី១៥ ទៅ ២៥ដុល្លារ តែបើថ្ងៃបុណ្យធំល្មមៗ គឺផ្ទះសំណាក់នេះ មិនឡើងតម្លៃនោះទេ គឺរក្សាតម្លៃដដែលជូនភ្ញៀវ។ ដោយឡែក ផ្ទះសំណាក់ ប៊ូស្រា គឺមានបន្ទប់តូចល្មមតម្លៃក្នុង១ថ្ងៃត្រឹមតែ ៣០ ០០០រៀល តែប៉ុណ្ណោះ ដែលមានចម្ងាយ ៦០ម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ផ្ទះសំណាក់ បក្សីមាសវិញ មានចំនួន ១៨បន្ទប់ តម្លៃចន្លោះ ១០ ទៅ ២៥ដុល្លារ ប៉ុន្តែត្រូវបានភ្ញៀវកក់មុន១០០% អស់ហើយនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ៕

ដោយ៖ សុខ ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម