Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់រឹតបន្ដឹងលើសកម្មភាពក្មេងទំនើង

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់រដ្ឋបាល និងកម្លាំងសមត្ថកិច្ចរាជធានីខេត្តទាំងអស់ត្រូវមានវិធានថែមទៀតបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេង​ទំនើង ក្នុងនោះមិនចាំបាច់ទាល់តែពួកគេចេញសកម្មភាពបង្កអសន្តិសុខនោះទេ។ សម្ដេចក៏បានបញ្ជាទៅក្រសួងយុត្តិធម៌ផងដែរឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់លើករណីដែលក្មេងទំនើងដាក់ដាវតាមខ្លួន និងអួតបង្ហាញលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ឱ្យពិនិត្យមើលទម្ងន់ទោសលើអ្នកដាក់តាមម៉ូតូ និងអួតដាវ កាំបិត លើបណ្ដាញសង្គមគំរាមអ្នកដទៃ។

សម្ដេចថា៖ «ឱ្យពិនិត្យមើលច្បាប់ហើយបើច្បាប់មើលទៅស្រាលពេកសុំឱ្យធ្វើវិសោធនកម្មដើម្បីពិនិត្យមុខព្រួញនេះឱ្យកាន់តែខ្លាំងតែម្ដង»។

សម្ដេចថា ការអនុវត្តច្បាប់តឹងរឹងលើក្រុមក្មេងទំនើងគឺជាការជួយដល់ពួកគេ ជួយដល់ឪពុកម្ដាយរបស់ពួកគេ និងជួយដល់ពលរដ្ឋផ្សេងទៀត។ វាមិនមែនជារឿងដែលត្រេកអរនោះទេដែលចាប់ក្មេងទាំងនោះទៅឃុំនៅមណ្ឌលអប់រំកែប្រែនោះ តែដើម្បីការពារសណ្ដាប់ធ្នាប់សង្គម និងមនុស្សរាប់ម៉ឺននាក់ទៀតដែលអាចទទួលផលប៉ះពាល់ពីក្មេងទាំងនេះបើនៅតែបណ្ដោយដោយគ្មានការចាប់អប់រំពួកគេ។

សម្ដេចថា៖ «បើមិនដាក់វិធានការនេះទេ! តើមនុស្សប៉ុន្មាននាក់? រាប់ម៉ឺននាក់ដែលរងគ្រោះដោយសារគាត់ត្រូវតែធ្វើហើយជាពិសេសសង្ឃឹមថាវិធានការដែលម៉ឺងម៉ាត់បែបនេះនឹងជួយទម្លាក់បំបាក់ទឹកចិត្តអ្នកផ្សេងកុំឱ្យលេងអាកាប់ហ្នឹង ហើយអាចសុំទោស ឬមួយក៏ត្រឹមវិធានការរដ្ឋបាលនោះ»។

បើតាមសម្ដេចធិបតីបច្ចុប្បន្នអាជ្ញាធរបានកសាងសំណុំរឿងក្មេងទំនើងជាង៦០០ករណី ដែលបានឃាត់ខ្លួនក្មេងទំនើងប្រហែល៣ពាន់នាក់ ក្នុងនោះប្រមាណ២ពាន់នាក់ត្រូវបន្តនីតិវិធីនៅតុលាការ។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិភាព​​លោក យ៉ង់ គឹមអេង គាំទ្រវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលតែលោកស្នើឱ្យគិតគូរពីបរិស្ថានសង្គមផងដែរ។ លោកថាក្នុងស្ថានភាពសង្គមបច្ចុប្បន្នដែលសម្បូរទៅដោយការផ្សព្វផ្សាយគ្រឿងស្រវឹង និងបញ្ហាគ្រឿងញៀននោះវាជារឿងដែលអូសទាញយុវជនខ្លាំងបំផុតឱ្យក្លាយជាក្មេងទំនើងដែលបញ្ហានេះរដ្ឋគួរគិតគូរបន្ថែម។

លោកថា៖ «បើរដ្ឋចាំតែដាក់ទោសកំហុសគាត់(ក្មេង​ទំនើង) មិនដាក់វិធានការខាងសង្គមឱ្យម៉ឺងម៉ាត់ ការដាក់តែទណ្ឌកម្មតែលើក្មេងហ្នឹងក៏មិនសមទំនងដែរ»។

លោក យ៉ង់ គឹមអេង

ទិន្នន័យពីក្រសួងយុត្តិធម៌ក្នុងរយៈពេល៧ខែក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះរាជធានីភ្នំពេញទទួលបានសំណុំរឿងច្រើនជាង និងលេខ២គឺខេត្តកំពង់ស្ពឺ និងលេខ៣គឺខេត្តតាកែវ ដោយឡែកខេត្តដែលមិនមានសំណុំរឿងក្មេង​ទំនើងសោះគឺខេត្តស្ទឹងត្រែង បន្តដោយខេត្តកែប ប៉ៃលិន និងព្រះវិហារ៕

អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម