ព័ត៌មានជាតិ
ប.ស.ស ៖ ការផ្ដល់សេវាជំងឺរ៉ាំរ៉ៃចំពោះសមាជិក ប.ស.ស ធ្វើឡើងតែក្នុងមូលដ្ឋានសុខាភិបាលសាធារណៈប៉ុណ្ណោះ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានអះអាងថា ការផ្ដល់សេវាជំងឺរ៉ាំរ៉ៃចំពោះសមាជិក ប.ស.ស ត្រូវធ្វើឡើងតែក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងត្រូវប្រើប្រាស់ឱសថសារវន្តតែប៉ុណ្ណោះ។

ប.ស.ស បានបន្តថា ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យ អ្នកជំងឺត្រូវបង់ថ្លៃថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលមិនមាននៅក្នុងមន្ទីរពេទ្យ និងការព្យាបាលជំងឺមហារីកដោយសារធាតុគីមី ត្រូវទូទាត់ថ្លៃតាមសេវាព្យាបាលនីមួយៗ។

ប.ស.ស បានបន្តទៀតថា ប្រភេទជំងឺរ៉ាំរ៉ៃទាំងនេះមានដូចជា ៖ ជំងឺខ្សោយបេះដូង ជំងឺសាច់ដុំបេះដូង ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺក្រិនថ្លើម ជំងឺសរសៃឈាមក្រហមបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ជំងឺក្រិនសរីរាង្គ ជំងឺវិកលចរិត ជំងឺលុយពុស និងជំងឺតាឡាសសឺមី។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?