ព័ត៌មានជាតិ
ព្រឹត្តិការណ៍«សាទរកម្ពុជា» ជាការបង្ហាញឱ្យឃើញពីកត្តាសន្តិភាពរបស់ប្រទេស
ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីកត្តាមានសុខសន្តិភាពពេញលេញរបស់ប្រទេសជាតិនាយុគសម័យបច្ចុប្បន្ននេះ។

ការរៀបចំតុបតែងត្រៀមសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានធ្វើឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើន និងប្លែកភ្នែក ដែលវាជាព្រឹត្តិការណ៍មិនដែលមាននៅរាជធានីភ្នំពេញ។ ទៀតសោត ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឡើងចំថ្ងៃឆ្លងឆ្នាំតែម្ដង ដែលជាពេលវេលាមួយល្អ អាចនឹងមានប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តបានដោយភាពអធិកអធម។

ប្រជាពលរដ្ឋ មើលឃើញយ៉ាងច្បាស់ថា ព្រោះតែកត្តាសុខសន្តិភាពនេះហើយ ទើបកម្ពុជាអាចប្រារព្ធនូវព្រឹត្តិការណ៍ធំជាច្រើនឡើងមកបាន បើគ្មានសន្តិភាព គឺគ្មានអ្វីៗ គ្រប់យ៉ាងនោះទេ។

ប្រជាពលរដ្ឋ បានបន្តលើកឡើងថា នាំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ ដើម្បីមើលពីទិដ្ឋភាពទូទៅផ្សេង ដែលបង្ហាញពីវប្បធម៌ និងរបស់បុរាណៗ។

សូមបញ្ជាក់ថា «សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែល ស.ស.យ.ក ធ្វើឡើង ដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផល នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍សាទរនេះ នឹងធ្វើឡើងនាថ្ងៃទី ៣១ ខែធ្នូ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ។

ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងដោយមានការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ នៅបរិវេណព្រះបរមរាជវាំង។ ក្រៅពីនេះ ក៏មានក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៣ ០០០ នាក់ ការសម្ដែងទស្សនីយភាពវប្បធម៌ និងកីឡាជាដើម៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ