ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC02187-1024x683.jpg)
ការលើកឡើងបែបនេះធ្វើឡើងនៅពេលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC02231-1024x683.jpg)
លោករដ្ឋមន្ត្រីបានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់ និងគ្រប់គ្រងដីធ្លី កាត់បន្ថយ និងលុបបំបាត់ ទំនាស់ដីធ្លីនៅកម្ពុជជាពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ លោកបានថ្លែងថា ប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែលបានទទួលបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់ និងប្រើប្រាស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC02274-1024x683.jpg)
លោករដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានគិតគូរយកចិត្តទុកដាក់ និងដាក់ចុះគោលនយោបាយដីធ្លី វាស់វែងដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ និងបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារាជរដ្ឋាភិបាលដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ និងសូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC02296-1024x683.jpg)
យោងតាមលោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះរហូតដល់ខែមករា ឆ្នាំ២០២៤ រួមមានបានប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ២៦១ ភូមិ ស្មើនឹង ៤៥ឃុំ/សង្កាត់ ក្នុង ៧ ក្រុង/ស្រុករបស់ខេត្តក្រចេះ, បានវាស់វែងសរុបបានចំនួន ១៧៥ ៩៣២ ក្បាលដី និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះ តាមបទបញ្ជាលេខ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៤៥ ៥១៨ ក្បាលដី។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC02309-1024x683.jpg)
លោកបានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូមនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការ បញ្ចប់ការវាស់វែងចុះបញ្ជីដីទូទាំងប្រទេសលើក្បាលដីនៅសល់ប្រមាណ៥លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែន ការបញ្ចប់ការវាស់វែង ជូនប្រជាពលរដ្ឋក្នុងដំណាច់ ឆ្នាំ២០២៥ លើក្បាល ដីប៉ាន់ស្មានក្នុងខេត្ត មានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ភូមិ នៃឃុំចំនួន ៣៨ ឃុំ។ ជាមួយក្រុមវាស់វែងដីធ្លីថ្មី ចំនូន ០៧ក្រុម ចាប់វាស់វែងចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផល ប្រកាសតំបន់វិនិច្ឆ័យ ចំនួន ១៤៥ ភូមិ (៥៧%) វាស់វែងបាន ចំនួន ៨០ ៧៧០ ក្បាលដី (៦៩%) គូសក្បាលដី ចំនួន ៨០ ២០២ ក្បាលដី (៦៨%) វិនិច្ឆ័យចំនួន ៦១ ៧៦០ ក្បាលដី (៥២%) និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ១៣ ៤៨៨ប័ណ្ណ ស្មើនឹង ៨ ០០៣ គ្រួសារ (១១%) បានបញ្ចប់ការបិទផ្សាយ ចំនួន ១៥ ៤៧០ ក្បាលដី ស្មើនឹង ១០ ៦២៦គ្រួសារ (១៣%)។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09185-1024x683.jpg)
ដោយឡែក ស្រុកឆ្លូងមានផែនការចុះបញ្ជីចំនួន ១៧ ៣៣១ ក្បាលដី ដោយមានក្រុមវាស់វែងចំនួន ០១ ក្រុម មានសមាជិក ២៥នាក់ ស្រី១០នាក់ ក្នុងនោះ អ្នកស្ម័គ្រចិត្តចំនួន ១៧ នាក់ ស្រី ០៧ នាក់។ ការចុះបញ្ជីដីក្នុងស្រុកឆ្លូង តាំងពីចាប់ផ្តើម ដល់ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផល៖ ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៤៣ ភូមិ (ចេញបណ្ណចំនួន ១៥ ភូមិ, វាស់វែងចប់ចំនួន ១៧ ភូមិ និងកំពុងដំណើរការវាស់វែង ចំនួន ០៧ ភូមិ ក្នុងឃុំដំរីផុង)។ វាស់វែងសរុប ចំនួន ៣៨ ៧១២ ក្បាលដី, ចែកបណ្ណសរុបចំនួន ២០ ២៧៣ ក្បាលដី ស្មើនឹង ១៣ ៣៦៨ គ្រួសារ ស្មើនឹង ៣៣ ៧២៥ ហិកតា ក្នុងនោះ៖ បទបញ្ជា ០១ បប ចំនួន ១១ ២១១ ក្បាលដី ស្មើនឹង៧ ១៦៣ គ្រួសារ និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៩ ០៦១ ក្បាលដីស្មើនឹង៦ ២០៥ គ្រួសារ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09195-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09211-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09123-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09135-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/DSC09144-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?