ព័ត៌មានជាតិ
ភូមិដាច់ស្រយាលចំនួន ២ ក្នុងស្រុកអូរគ្រៀងសែនជ័យ អំឡុងខែកុម្ភៈ អាចប្រឈមខ្វះទឹកប្រើប្រាស់
ភូមិដាច់ស្រយាល ចំនួន ២ភូមិ គឺភូមិកូនវ៉ា ស្ថិតក្នុងឃុំស្រែជិះ និងភូមិប៉ាក្លែ ឃុំរលួសសែនជ័យ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ អាចនឹងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ខ្លាំង នៅចន្លោះខែកុម្ភ ដល់ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលអាជ្ញាធរស្រុកបានត្រៀមរួចជាស្រេចក្នុងការដឹកទឹកចុះចែកជូនប្រជាពលរដ្ឋ។
លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា នៅស្រុកអូរគ្រៀងសែនជ័យ មានឃុំចំនួន ២ គឺឃុំស្រែជិះ និងឃុំរលួសសែនជ័យ ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដូចកាលពីឆ្នាំ២០២៣ កន្លងទៅ។ ប៉ុន្តែឆ្នាំ២០២៥ ខាងមុខនេះ ខាងធនាគាពិភពលោកបានទម្លាក់គម្រោងអណ្តូងទឹក ដោយនឹងចុះធ្វើនៅដើមឆ្នាំ២០២៥នេះ។ គម្រោងអណ្តូងដែលរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យទទួលបានពីធនាគាពិភពលោក ក្នុងនោះឃុំរលួសសែនជ័យមានចំនួនជាង ១០០ អណ្តូង និងនៅឃុំស្រែជិះ មានចំនួន ៤៦ អណ្តូង។

ជាមួយគ្នានោះ អ្វីដែលជាបញ្ហាប្រឈមចំពោះក្រុមការងារខួងអណ្តូង ទី១ គឺបញ្ហាផ្លូវឆ្ងាយ ជាប្រភេទផ្លូវរទះគោពិបាកក្នុងការធ្វើដំណើរចូលទៅដល់ ទី២ គឺបញ្ហាជម្រៅអណ្តូងទម្រាំខួងបានទឹកប្រើប្រាស់ អាចជម្រៅចាប់ពី ៤០ ម៉ែត្រទៅ ៦០ ម៉ែត្រ។
លោកអភិបាលស្រុកអូរគ្រៀងសែនជ័យបន្ដថា ចំពោះលទ្ធភាពផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ បច្ចុប្បន្ននៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារប្រជាពលរដ្ឋរស់នៅតាមតំបន់នោះនៅឆ្ងាយៗដាច់ពីគ្នា ដោយតំបន់ខ្លះនៅចម្ងាយចាប់ពី ១០ ទៅ ២០ គីឡូម៉ែត្រ។


លោកបានបញ្ជាក់ថា ភូមិដែលប្រឈមបញ្ហាកង្វះទឹក មានភូមិកូនវ៉ា ស្ថិតក្នុងឃុំស្រែជិះ មានប្រជាពលរដ្ឋប្រមាណជា ១១០ គ្រួសារ និងឃុំរលួសសែនជ័យ គឺភូមិប៉ាក្លែ មានប្រជាពលរដ្ឋប្រមាណជា ១២០ គ្រួសារ។
ក្នុងនាមលោកជាអភិបាលស្រុក និងជាប្រធានគណបញ្ជាការឯកភាពស្រុក លោក ឈា ផល្លី បានឲ្យដឹងថា លោកបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចុះចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីឲ្យទាន់ពេលវេលា ពេលប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់។ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ចន្លោះចាប់ពីខែកុម្ភ ដល់ខែមេសា អាចមានបញ្ហាប្រឈមខ្វះទឹកខ្លាំង ប៉ុន្តែឥឡូវនេះ នៅមិនទាន់ខ្វះទឹកប្រើប្រាស់នៅឡើយទេ ដោយសារនៅតាមដងអូរ ព្រែកនៅមានទឹកគ្រប់គ្រាន់៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង