ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំទៅនិស្សិតត្រៀមបន្តការសិក្សានៅប្រទេសនូវែលសេឡង់ ឱ្យខិតខំរៀនសូត្រដើម្បីយកចំណេះអភិវឌ្ឍន៍ជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំទៅកាន់និស្សិត៣៧រូប ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships) ត្រូវខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីយកចំណេះដឹង និងបទពិសោធដែលទទួលបាន មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តាំបែបនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកបណ្ឌិត តំណាងនាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships-MNZS) ចំនួន៣៧រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់។

ក្នុងជំនួបនេះ បណ្ឌិតសភាចារ្យ មានប្រសាសន៍ ឱ្យនិស្សិតអាហារូបករណ៍ បន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដោយក្រើនរំលឹកថាត្រូវតែរៀនឱ្យចេះច្បាស់ ចាប់យកជំនាញពិតប្រាកដ ហើយត្រូវមានសមត្ថភាពប្រើប្រាស់ចំណេះជំនាញបង្កើតជាគុណប្រយោជន៍ដល់សង្គមជាតិ។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ MNZS ទាំងអស់ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ។ ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯង ចេះសង្ខេបមេរៀន ពង្រឹងជំនាញសតវត្សទី២១ ខិតខំប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឱ្យចេះច្បាស់ ទន្ទឹមនឹងនេះក៏ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យលើការថែរក្សាសុខភាពឱ្យបានរឹងមាំតស៊ូជម្នះដើម្បីបង្កើនភាពធន់ខ្លួនឯងសម្រាប់ជីវិតការងារជោគជ័យនាពេលអនាគត៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត