Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ស្វាយរៀងទទួល​អំណោយពីអគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ដើម្បីចូលរួម​ទប់​ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១

បានផុស

នៅ

ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​កម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត បាន​ទទួលយក​អំណោយ និង​ថវិកា​មួយចំនួន​ពី​លោក សោម សុធា អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ស្ថិតក្នុង​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត។

អំណោយ​ទាំងនោះ​រួមមាន​៖ ម៉ាស ១៥កេស ស្មើ​នឹង​៣៧,៥០០​ម៉ាស់​, អាល់កុល៨កាន និង​ថវិកា​មួយចំនួនទៀត ជូន​ដល់​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្ត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក​អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ដែលបាន​ចូលរួម​បរិច្ចាគ​នូវ​អំណោយ និង​ថវិការ​ផ្តល់ឱ្យ​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង សម្រាប់​គាំទ្រ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទាំងនេះ សបញ្ជាក់​ឱ្យឃើញ​ពី​កាយ​វិការ ប្រកបដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​ក្នុងសង្គម​ទៅលើ​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា អំណោយ​ដែល​បាន​ផ្ដល់ជូន​រដ្ឋបាលខេត្ត​នៅថ្ងៃនេះ និង​យក​ទៅ​ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា ឲ្យ​ស្របទៅតាម​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​សហគមន៍​នាពេល​បច្ចុប្បន្ន ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ ៖ អ៊ុង ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម