Connect with us

ព័ត៌មានជាតិ

គម្រោងថ្នាក់តំបន់មេគង្គ-ឡានឆាង ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុបានអនុវត្តដោយជោគជ័យ

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី នាថ្ងៃទី២៦ ខែធ្នូ នេះ បានឱ្យដឹងថា គម្រោងថ្នាក់តំបន់មេគង្គ-ឡានឆាង ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ បានអនុវត្តដោយជោគជ័យនៅកម្ពុជា និងជាមួយដៃគូមកពីប្រទេសថៃឡង៍ និងឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជា្របយេនឌ័រក្នុងសកម្មភាពអាកាសធាតុ ដែលមានអ្នកចូលរួមមកពីតំណាងប្រទេសដៃគូអនុវត្ត (ចិន ឡាវ និងថៃឡង៍) ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន និងតំណាងសហគមន៍អ្នកទទួលផលផ្ទាល់ពីគម្រោង ចំនួន ១៣៧រូប (ដោយផ្ទាល់ និងអនឡាញ)។

គម្រោង ស្តីពីការបញ្ជា្របយេនឌ័រក្នុងសកម្មភាពអាកាសធាតុ បានចាប់ផ្តើមអនុវត្តចាប់ពី ឆ្នាំ២០២៣ កន្លងមក ដោយក្រសួងកិច្ចការនារី ក្នុងកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការគាំទ្រពីក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះ បានបង្កើតវេទិកាបណ្តាញទំនាក់ទំនងថ្នាក់តំបន់ និងកម្មវិធីអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការពង្រឹងសមត្ថភាពបន្សុំានឹងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់។

ជាមួយគ្នានេះ គម្រោងក៏បានអនុវត្តគម្រោងសាកល្បងជាក់លាក់ នៅសហគមន៍ ចំនួន៤ នៅខេត្តកំពត និងស្ទឹងត្រែង។ តាមការវាយតម្លៃគម្រោងបានបង្ហាញថា មេរៀនបទពិសោធន៍ និងចំណុចឧត្តមានុវត្តន៍ ដែលកើតចេញពីការអនុវត្តគម្រោង បានក្លាយជាធាតុចូលសម្រាប់ការយកទៅពង្រីកវិសាលភាពនៅក្នុងប្រទេសទាំងបី និងក្លាយជាចំណេះដឹងសម្រាប់ការប្រើប្រាស់ថ្នាក់ជាតិ និងថ្នាក់តំបន់។

កើតចេញពីលទ្ធផលទាំងនេះ និងកិច្ចសហការដ៏ល្អនៅក្នុងការអនុវត្តគម្រោង ក៏បានក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងកិច្ចការនារី ក្នុងការរៀបចំគម្រោងស្នើថ្មីៗបន្ថែមទៀត នៅក្នុងក្របខណ្ឌមូលនិធិពិសេសមេគង្គ-ឡានឆាង និងការពង្រីកវិសាលភាព ទៅក្នុងបណ្តាខេត្ត និងកម្មវិធីផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម