ព័ត៌មានជាតិ
ដើម្បីពង្រឹងភាពស្អាតស្អំ នគរបាលជាតិជិត៦០០នាក់ ឈ្វេងយល់បន្ថែមពីច្បាប់ប្រឆាំងអំពើពុករលួយ
ដើម្បីចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចល្អ សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររបស់មន្រ្តីអនុវត្តច្បាប់ អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់មន្រ្តីនគរបាលជាតិចំនួន ៥៩៧រូប។

ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺតបតាមការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបានរៀបចំកម្មវិធីបំពាក់បំប៉នស្មារតីដល់មន្រ្តីនគរបាល ដើម្បីពង្រឹងពង្រីកប្រសិទ្ធភាពការងារ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លើកឡើងថា «នគរបាលជាតិ នៅតែជាឆ្អឹងខ្នងមួយដ៏សំខាន់ ដែលជាទំនុកទុកចិត្តរបស់ប្រទេសជាតិ និងប្រជាជន» ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ សណ្ដាប់សាធារណៈ សុវត្ថិភាពរបស់ប្រជាជន ការប្រឆាំងភេរវកម្ម ការប្រឆាំងភាពចលាចលគ្រប់បែបយ៉ាង គឺជាការទទួលខុសត្រូវមួយដ៏ខ្ពស់ ទោះបីនៅមានបញ្ហាត្រូវដោះស្រាយច្រើនក៏ដោយ។
ក្នុងបទឧទ្ទេសនាមនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីយុទ្ធសាស្រ្តប្រឆាំងអំពើពុករលួយដែលមានមុខព្រួញ អប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសពុករលួយបញ្ជូនទៅតុលាការ និងប្រភពព័ត៌មានដែលនាំឱ្យបើកការស្រាវជ្រាវ ដូចជា ចំហ សម្ងាត់ ទាំងក្នុង និងក្រៅប្រទេស នីតិវិធីស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រមទាំងបានលើកសម្រង់បទល្មើសពុករលួយ និងទោសដែលមាន ៣៨បទល្មើសក្នុងក្រមព្រហ្មទណ្ឌ រួមនឹង១៩ បទល្មើសពុករលួយដែលមានក្នុងច្បាប់ផ្សេងទៀត។

ម៉្យាងវិញទៀត ការផ្សព្វផ្សាយពីច្បាប់ប្រឆាំងអំពើពុករលួតនេះ ក៏ស៊ីចង្វាក់ជាមួយអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅជំរុញភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តចតុកោណ បន្តដល់យុទ្ធសាស្រ្តបញ្ចកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
រាជរដ្ឋាភិបាល អាណត្តិទី៧ មានផែនការច្បាស់លាស់ក្នុងការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ ជាពិសេសការពង្រឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈការលើកកម្ពស់ការអនុវត្តវិធានការស្នូលទាំង៣ គឺ អប់រំ ការងារបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានាប្រសិទ្ធភាពការអនុវត្តច្បាប់ និងលើកស្ទួយភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង