Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបបានឈ្មួញស្តុកសត្វព្រៃខុសច្បាប់មួយកន្លែង នៅកណ្ដាលក្រុងសៀមរាប

បានផុស

នៅ

កម្លាំងរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណទីតាំងលក់ផ្កា ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដឹកនាំដោយលោកប៉ុក តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ថា ឈ្មួញខាងលើបានលួចទទួលទិញសត្វព្រៃគ្រប់ប្រភេទ យកមកចែកចាយនៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញចុះមកបង្ក្រាប និងដករហូតសត្វព្រៃទាំងនោះយកទៅព្រលែងវិញ។

ជាមួយគ្នានេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះ ដកហូតបានសត្វ ក្អែកទឹកតូចរស់ចំនួន៦០ក្បាល និងមាន់ទឹករស់១ក្បាល ហើយសត្វទាំងនេះ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។ ចំពោះម្ចាស់ទីតាំងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម