ព័ត៌មានជាតិ
អភិបាលរងខេត្តស្ទឹងត្រែង ដាសតឿនបន្ថែមឱ្យមាតាបិតាសិស្សបញ្ជូនកូនទៅរៀន ដើម្បីអភិវឌ្ឍចំណេះដឹង
ស្ទឹងត្រែង ៖ អភិបាលរងខេត្តស្ទឹងត្រែង បានដាស់តឿនបន្ថែម ទៅមាតាបិតាសិស្ស ឱ្យបង្កើនការយកចិត្តទុកដាក់បញ្ជូនកូនទៅរៀន កុំប្រើកូនក្នុងម៉ោងសិក្សា ដើម្បីផ្តល់ឱកាសកូនចៅយើង បានទៅរៀនមានចំណេះដឹង ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាល បានសាងសង់សាលារៀន មកដល់ទីជនបទហើយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីមួយខ្នង ៥បន្ទប់ ជាគម្រោងរបស់អង្គការភ្លែន សហការផ្តល់ថវិការបស់សប្បុរសជនប្រទេស(លីទើនស៊ឺ) នៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីកែវ សាវឿន អភិបាលរងខេត្ត បានបញ្ចាក់ថា៖អាគារសិក្សាថ្មីនេះ អាជ្ញាធរមូលដ្ឋានសហការជាមួយ អង្គការ ដៃគូ បានសាងសង់ឡើង មកដល់ជិតផ្ទះប្រជាពលរដ្ឋយើងតែម្តង ដែលជាមូលដ្ឋាន ផ្តល់ចំណេះដឹងសម្រាប់កូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។

លោកស្រីបន្តថា ប្រការនេះនៅតែមាតាបិតាសិស្សតែប៉ុណ្នោះ ដែលត្រូវបំពេញកាតព្វរបស់ខ្លួន គឺជួយជំរុញកូនឱ្យមករៀន ដើម្បីឱ្យកូនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចូលរួមដឹកនាំអភិវឌ្ឍមូលដ្ឋានរស់នៅ និងបានចូលរួមអភិវឌ្ឍប្រទេសជាតិយើងផងដែរ។

លោក យី គឹមថាន នាយករងអង្គការភ្លែនប្រចាំប្រទេសកម្ពុជាបានបញ្ចាក់ថា មើលឃើញចំណុចនេះហើយបានជាអង្គការដៃគូបង្កើនកិច្ចសហការដ៍ល្អជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ និងអាជ្ញាធរខេត្ត ស្រុក ប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំដើម្បីដោះស្រាយ ស្ថានភាពជាក់ស្តែងនៅមូលដ្ឋានដែលបងប្អូនកំពុងរស់នៅនេះ។
លោក ចូ សេហ្វអ៊ូរី តំណាងម្ចាស់ជំនួយមនុស្សធ៌មមានប្រសានសន៍ថា គម្រោងគាំទ្រសាលារៀន បានមកពីការចូលរួមរបស់ប្រជាពលរដ្ឋនៅប្រទេស(លីទើនស៊ឺ) ដែលមានគ្នាជាង១៤លាននាក់មានសេចក្តីជ្រះថ្លា គិតមកដល់វិស័យអប់រំដែលជាវិស័យមួយដ៍សំខាន់ និងជាកត្តាចម្បង សម្រាប់ផ្តល់ចំណេះដឹង ដល់មនុស្សគ្រប់រូប នៅលើពិភពលោកយើងនេះ។
លោកបន្តថា ជំនួយមនុស្សធ៌មនេះ លោកនិងជួយមកសាងសង់សាលាមួយខ្នងទៀតក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំពីប្រជាពលរដ្ឋ ជាង៥០០គ្រួសារនៅឃុំកំភុនស្រុកសេសាន។ លោក សុវណ្ណ ពិសេដ្ឋ អភិបាល នៃគណៈអភិបាលស្រុកសេសាន តំណាងឱ្យប្រជាពលរដ្ឋស្រុកសេសាន បានសម្តែងការសាទរចំពោះទឹកចិត្តប្រកបដោយមុស្សធម៌នេះ ព្រោះបានជួយអភិវឌ្ឍវិស័យអប់រំមកដល់កម្ពុជា ជាពិសេសបានផ្តល់ចំណេះដឹងសម្រាប់ប្រជាពលរដ្ឋនៅសេសានយើង។

សូមបញ្ចាក់ថា បច្ចុប្បន្នអង្គការភ្លែនប្រចាំកម្ពុជាបានគាំទ្រវិស័យអប់រំ និងជួយសាងសង់សាលានៅខេត្តស្ទឹងត្រែងបានចំនួនជាង១០ខ្នង ត្រូវចំណាយថវិកា អស់ជាង១០០ម៉ឺនដុល្លារ ចំណែកអគារសិក្សាថ្មី សម្ពោធឱ្យប្រើប្រាស់ពេលនេះលោកចូសេហ្វ អ៊ូរី តំណាងម្ចាស់ជំនួយមនុស្សធ៌មមកពីប្រទេស(លីទើនស៊ឺ) ជួយបានចំនួន៦ខ្នងផងដែរ ហើយនៅឆ្នាំ២០២៥ និងសាងសង់អគារថ្មីមួយខ្នងទៀត នៅក្នុងបរិវេនសាលាបឋមសិក្សាភូមិកំភុន ឃុំកំភុន ស្រុកសេសានបន្ថែម៕
ដោយ ៖ ហុង វិនជូ





-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង