Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជំរុញឱ្យនិស្សិតចូលរួមសិក្សាស្រាវជ្រាវ និងសរសេររបាយការណ៍ ដើម្បីពង្រឹងសមត្ថភាពស្របតាមនវានុវត្តន៍ 

បានផុស

នៅ

ភ្នំពេញ ៖​ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជំរុញឱ្យនិស្សិត ចូលរួមសិក្សាស្រាវជ្រាវនិងសរសេររបាយការណ៍ ដើម្បីពង្រឹងនូវសមត្ថភាពស្របតាមនវានុវត្តន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងជាប្រធានគណៈកម្មការដឹកនាំ ការសរសេរសារណាបញ្ចប់ការសិក្សាក្នុងកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាន់ទី៥ និងជំនាញពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។

កម្មវិធីនេះមានការចូលរួមពី ឯកឧត្ដមសាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម ព្រមទាំងនិស្សិតចំនួន ១០រូបក្នុងនោះ ស្រី ៥នាក់ដែលជាបេក្ខជន ការពារសារណាបញ្ចប់ការសិក្សា។

លោកបណ្ឌិត ផុន ណារិន មានប្រសាសន៍ថា ប្រធានបទចំនួន១០ ដែលនិស្សិតទាំង ១០រូប បានសរសេរជារបាយការណ៍ ដើម្បីធ្វើការការពារសារណាបញ្ចប់ការសិក្សានេះ គឺត្រូវជាមួយនឹងនវានុវត្តន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន ។ អ្វីៗដែលនិស្សិតកំពុងតែសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ ហើយឯកសារដែលសិក្សាស្រាវជ្រាវសុទ្ធសឹងតែជាឯកសារនវានុវត្តនាពេលបច្ចុប្បន្ន ដើម្បីឱ្យនិស្សិតទាំងនោះចូលរួមសិក្សាស្រាវជ្រាវ និងសរសេររបាយការណ៍ ក្នុងគោលដៅសាកលវិទ្យាល័យពង្រឹងសមត្ថភាពរបស់និស្សិតឈានឆ្ពោះទៅសាកលវិទ្យាល័យមួយជាលំដាប់អន្តរជាតិ។ សារណារបស់បេក្ខជនដែលជាប់ជាស្ថាពរហើយនោះ នឹងតម្កល់ទុកក្នុងបណ្ណាល័យនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាដើម្បីជាគំរូសិក្សារៀនសូត្របន្ត។

កម្មវិធីការពារសារណាបញ្ចប់ការសិក្សាលើកទី៥នេះ បញ្ជាក់ឱ្យឃើញថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុងតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យ បេសកកម្មរបស់សាកលវិទ្យល័យ ក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ពិសេសដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម