Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យអាណាព្យាបាលបង្កើនការអប់រំតាមដានកូនឱ្យបានល្អ

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពាវនាវដល់អាណាព្យាបាល និងឪពុកម្តាយគ្រប់រូបនៅតាមមូលដ្ឋានបង្កើនការតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗឱ្យបានល្អ កុំឱ្យធ្វើសកម្មភាពអ្វីដែលបង្កជាហិង្សា និងប៉ះពាល់ដល់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងនាឱកាសលោកអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តសោភ័ណ្ឌមុន្យារាម (ហៅវត្តកោះតាង៉ោ) ស្ថិតក្នុងភូមិកោះតាង៉ោទី១ ឃុំសួគង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមក្មេងទំនើងតែងតែបង្កឱ្យមានការកាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ វ៉ៃ កាប់ចាក់គ្នា និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដូចនេះ អាណាព្យាបាល និងឪពុកម្តាយគ្រប់រូបនៅតាមមូលដ្ឋានត្រូវបង្កើនការតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗឱ្យបានល្អ ព្រោះកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយបទល្មើសនានា រួមទាំងក្មេងទំនើងនៅតាមមូលដ្ឋាន។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ព្រមទាំងបញ្ជាឱ្យកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តកំពង់ចាម ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត និងលុបបំបាត់ឱ្យអស់ចំពោះក្រុមក្មេងទំនើងដោយប្រើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ការនិងទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងឡើយ គឺធ្វើយ៉ាងណាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម