Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

មន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តដាក់ណុង បានដាក់តាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នា ដើម្បីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មល្អរវាងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តដាក់ណុងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើសួនដំរីដែក ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី បានលើកឡើងថា ពាណិជ្ជករ អាជីវករ សេវាករនៃប្រទេសទាំង២បានរៀបចំស្តង់ចូលរួមពិព័រណ៍សរុបចំនួន៥៤ស្តង់ ក្នុងនោះ កម្ពុជាមានចំនួន១៤ស្តង់ដែលមកពីតាមបណ្តាខេត្តនានា ដូចជា កំពង់ចាម រតនៈគិរី ក្រចេះ កោះកុង និងខេត្តមណ្ឌលគិរីផ្ទាល់ ជាផលិតផលដែលបានវេចខ្ចប់សម្រាប់ការនាំចេញ និងទំនិញម៉ាកសម្គាល់ភូមិសាស្រ្ត។ ឯភាគីវៀតណាម មានចំនួន៤០ស្តង់ លក់ផលិតផលចម្រុះទូទៅ។

លោក លឹម ស្រេង បានលើកឡើងទៀតថា ការរៀបចំពិព័រណ៍ផលិតផលរួមគ្នា គឺដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥ និងដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាស្តង់ពិព័រណ៍ទំនិញ ហើយពួកគេអាចទិញវត្ថុអនុស្សាវរីយ៍ដែលពួកគាត់បានអញ្ជើញមកលេងកម្សាន្តនៅលើទឹកដីដ៏ស្រស់បំព្រងភូមិភាគឦសាន។ ប្រធានមន្ទីររូបនេះ ក៏បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលមានការដាក់តាំងពិព័រណ៍រវាងខេត្តប្រទេសទាំង២គឺលើកទី១នៅថ្ងៃទី២ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងលើកទី២នៅថ្ងៃទី២៥ ដល់ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ក្នុងនោះ រដ្ឋបាលខេត្ដ ក៏ធ្លាប់បានចាត់តាំងក្រុមការងារចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសវៀតណាម ក្នុងខេត្តដាក់ណុងចំនួន២លើកផងដែរ គឺកាលពីខែធ្នូ ឆ្នាំ២០១៨ និងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ២ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៣ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម