ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តធ្វើការអំពាវនាវដល់ម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញទាំងអស់ សូមកុំតម្លើងថ្លៃទំនិញ និងតម្លើងថ្លៃផ្ទះជួល ទៅតាមប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ខណៈចាប់ពីខែមករា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិត នឹងទទួលបានចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ កើនឡើង ៤ ដុល្លារ ធៀបឆ្នាំ ២០២៤។

ការបន្តអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានផ្ទះជួល និងអ្នកលក់ទំនិញនៅតាមទីផ្សារខ្លះ បានតម្លើងថ្លៃតាមប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិត ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ និងផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរតម្លើងប្រាក់ឈ្នួលដល់កម្មករ ក្នុងគោលបំណងចូលរួមលើកស្ទួយជីវភាពរស់នៅកម្មករឱ្យកាន់តែប្រសើរ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៧ ធ្នូ នេះថា «ទន្ទឹមនឹងរាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់តម្លើងប្រាក់ឈ្នួលអប្បបរមាពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងឆ្នាំ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត បានតម្លើងដល់ ២០៨ ដុល្លារ កើន ៤ ដុល្លារ បើធៀបទៅនឹងឆ្នាំ ២០២៤។ ដូច្នេះហើយ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ក៏បានណែនាំដល់ផ្ទះជួល ក៏ដូចជាអ្នកលក់ទំនិញ កុំតម្លើងថ្លៃទំនិញ និងតម្លើងថ្លៃផ្ទះជួលទៅតាមប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករ-និយោជិត។ ដូចនេះត្រូវរក្សាតម្លៃ ឬ បញ្ជរចុះតម្លៃ ដើម្បីចូលរួមចំណែកលើកស្ទួយដល់ជីវភាពបងប្អូនកម្មករ-និយោជិត និងក្រុមគ្រួសារ ឱ្យបានកាន់តែប្រសើរឡើងជាមួយរាជរដ្ឋាភិបាល»។

លោក កត្តា អ៊ន បានបន្តថា ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ នឹងចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ កើន ៤ ដុល្លារ បើធៀបទៅនឹងឆ្នាំ ២០២៤។

លោកបានបន្តទៀតថា ក្រៅពីនេះ កម្មករ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ ដុល្លារ ក្នុង ១ ខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារ ក្នុង ១ ខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត ២ ពាន់រៀល ក្នុង ១ ថ្ងៃ ឬទទួលបានបាយ ១ ពេល ដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារពីឆ្នាំទី ២ ដល់ឆ្នាំទី ១១ ចន្លោះពី ២ ទៅ ១១ ដុល្លារ ក្នុង ១ ខែ។ ដូចនេះជារួមជាមធ្យមកម្មករ-និយោជិត ម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុងមួយខែៗ។
លោកបានបន្ថែមទៀតថា លើសពីនេះទៀត កម្មករ ក៏នឹងទទួលបានការលើកលែងពន្ធក្នុងករណីទទួលបានប្រាក់ឈ្នួលក្រោម ១ លាន ៥ សែនរៀល ជិះរថយន្តក្រុងមិនគិតថ្លៃ ការតបណ្តាញទឹកភ្លើងតាមផ្ទះជួលមានតម្លៃថោក និងអត្ថប្រយោជន៍ផ្សេងៗ ទៀតពី ប.ស.ស ដូចជា ផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និយោជកជាអ្នកបង់ជំនួស ១០០% សម្រាប់ភាគទាន ប.ស.ស។ ចំណែកប្រាក់សោធននិវត្តន៍ និយោជកបង់ ៥០% និង ប្រាក់បូជាសព ១០ លានរៀល។ សម្រាប់ស្ត្រីមានផ្ទៃពោះមកពិនិត្យផ្ទៃពោះ ៤ លើក មុនសម្រាលទទួលបាន ៨ ម៉ឺនរៀល ក្នុង ១ លើក។ ពេលសម្រាលបានកូនមួយ ៨០ ម៉ឺនរៀល កូនភ្លោះពីរ ១ លាន ២ សែនរៀល កូនភ្លោះបី ទទួលបាន ១ លាន ៦ សែនរៀល បូកនឹងប្រាក់ឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥ លានរៀល។ ក្រោយសម្រាលទៅពិនិត្យសុខភាព ១០ លើក និងចាក់វ៉ាក់សាំងដល់កូនរហូតដល់ ២ ឆ្នាំ ដោយ ១ លើកៗ ទទួលបានប្រាក់ឧបត្ថម្ភ ៨ ម៉ឺនរៀល៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ