ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍ឈ្មោះ Cabotegravir មិនមែនជាវ៉ាក់សាំងទេ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី២៧ធ្នូនេះថា ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍ឈ្មោះ Cabotegravir មិនមែនជាវ៉ាក់សាំងទេ។ វាជាប្រភេទថ្នាំចាក់ដែលត្រូវចាក់រៀងរាល់ ២ខែម្តងសម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈមជូនក្រុមប្រជាជនគន្លឹះដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបន្តថា ក្រុមប្រជាជនគន្លឹះដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍រួមមាន ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ។ ល។ ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ៩៥% ហើយមកដល់ពេលនេះ នៅលើពិភពលោកនៅមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានឱ្យដឹងថា តាមគម្រោងនឹងដាក់ឱ្យប្រើប្រាស់ថ្នាំចាក់បង្ការមេរោគអេដស៍នេះនៅត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខនេះដោយឥតគិតថ្លៃដោយជំហានដំបូងចាក់១ខែម្តង បន្ទាប់មកទៀតចាក់២ខែម្តងនៅតាមគ្លីនិកចំនួន៣នៅរាជធានីភ្នំពេញរួមមានគ្លីនិកបង្ការថែទាំ និងព្យាបាលបន្ត គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ។

លោកវេជ្ជបណ្ឌិតបានបន្តថា ថ្នាំនេះចាក់នៅត្រគៀក និងសាច់ដុំហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះអាចការពារមេរោគអេដស៍បានរយៈពេល២ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រីពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹបសម្រាប់លេបក្រោយរួមភេទ៧២ម៉ោងនៅពេលរួមភេទដោយមិនមានសុវត្តិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។ ចំពោះជំងឺស្វាយ និងជំងឺកាមរោគមិនអាចការពារបានទេ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «អ្វីដែលយើងមានការព្រួយបារម្ភនោះគឺថា ខ្លាចអ្នកចាក់ហើយមិនមកចាក់ទៀតទាត់។
អីចឹងពេលដាក់ប្រើប្រាស់នាពេលខាងមុខយើងនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីឱ្យអ្នកដែលធ្លាប់ប្រើថ្នាំលេបប្រចាំថ្ងៃងាកមកប្រើថ្នាំចាក់ដែលអាចការពារការឆ្លងមេរោគអេដស៍បាន២ខែ»។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧២ កន្លែង ចំនួន ៦៩ ៤១៣ នាក់ និងអ្នកជំងឺសង្ស័យជាង ៧ ០០០ នាក់ នៅមិនទាន់បានមកធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ
ខណៈក្នុង ១ ឆ្នាំ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ០០០ នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា