ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ដាក់ទិសដៅបង្ក្រាបក្រុមក្មេងទំនើង ឲ្យមានប្រសិទ្ធភាពបំផុត
អាជ្ញាធរតាមមូលដ្ឋាន ខណ្ឌ ៧ មករា បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីបន្តដាក់ទិសដៅក្នុងការបង្ក្រាបក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាពបំផុត តបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ រដ្ឋបាលខណ្ឌ ៧ មករា បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមវត្តមានដឹកនាំប្រជុំដោយ លោក ថេង សុថុល អភិបាលខណ្ឌ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោក លោកស្រី ជាចៅសង្កាត់ , អធិការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចប្រជុំ លោក ថេង សុថុល អភិបាលខណ្ឌ បានដាក់ចេញនូវផែនការគោលសំខាន់ៗ ជាច្រើន លើផែនការងារសន្តិសុខ ពិសេសបញ្ហាក្មេងទំនើង ដែលក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវចាំបាច់បង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនត្រូវបន្តបណ្ដែតបណ្ដោយឲ្យសកម្មភាពនេះ អាចកើតមានឡើង បង្កអសន្តិសុខក្នុងសង្គមជាតិនោះទេ។

លោកអភិបាល បានសង្កត់ធ្ងន់ថា ក្រុមក្មេងទំនើងទាំងនេះ កើតចេញពីក្មេងទំនេរ ដូច្នេះកម្លាំងប្រដាប់អាវុធត្រូវបង្កើនការយកចិត្តទុកដាក់ ផ្លាស់ប្ដូរវេនល្បាតជាប្រចាំឲ្យបានខ្ពស់ ក្នុងការបង្ការបង្ក្រាបឲ្យមានប្រសិទ្ធភាព។

លោកអភិបាល បញ្ជាក់ថា បញ្ហាក្មេងទំនើងនេះ មិនមែនជាកិច្ចការងារថ្មីសម្រាប់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធនោះទេ ពោល កម្លាំងអាជ្ញាធរតែងធ្វើជាប់ជាប្រចាំមកហើយ ពិសេសនៅពេលមានបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ គឺកាន់តែបង្កើនការយកចិត្តទុកដាក់លើការងារនេះកាន់តែខ្ពស់ឡើងបំផុត។

ទាក់ទិននឹងបញ្ហាក្មេងទំនើងនេះដែរ ប្រជាពលរដ្ឋ បង្ហាញការគាំទ្របំផុតចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ពិសេសស្នើឲ្យអាជ្ញាធរទាំង ១៤ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមកាន់តែខ្លាំងជាងមុន លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឲ្យអស់ ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទំនើងមួយក្តាប់តូចធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?