ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចំនួន៨ ក្នុងឆ្នាំ២០២៤ ក្នុងនោះប្រទេសឡាវចំនួន២ដង។
តាមការកត់ត្រាប្រទេសដំបូងដែលនាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចដំបូងគេនៅដើមឆ្នាំ២០២៤ គឺប្រទេសបារាំង ដែលសម្ដេចធ្វើទស្សនកិច្ចនៅថ្ងៃទី១៨ ដល់១៩ ខែមករា ឆ្នាំ២០២៤ ហើយដំណើរទស្សនកិច្ចចុងក្រោយគេគឺនៅប្រទេសចិន ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំមហាអនុតំបន់មេគង្គ GMS។

ប្រទេសឡាវត្រូវបានសម្ដេចធ្វើទស្សនកិច្ច២ដងក្នុងឆ្នាំ២០២៤ លើកទី១គឺទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី២៥-២៦ ខែមីនា និងលើកទី២ សម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ដំណើរទស្សនកិច្ចភាគច្រើនរបស់សម្ដេចធិបតីគឺក្នុងតំបន់អាស៊ីដែលសម្ដេចអញ្ជើញធ្វើទស្សនកិច្ចនៅថៃ ថ្ងៃទី៧ ខែកុម្ភៈ ទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា, សឹង្ហបុរី ពីថ្ងៃទី១៨-១៩ មិថុនា, ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២០ ខែតុលា ក្នុងឱកាសចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីប្រទេសនេះ។
ក្រៅពីនេះសម្ដេចធិបតីក៏បានអញ្ជើញទៅប្រទេសអូស្ត្រាលីផងដែរដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពីថ្ងៃតី៤ ដល់ទី៦ ខែមីនា។
អ្វីជាការកត់សម្គាល់ក្រៅពីដំណើរទស្សនកិច្ចសម្ដេចក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសនាឱកាសពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២០ ខែមេសា និងបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីសផងដែរ នៅថ្ងៃទី១៦និង១៧ខែមករា។

ក្នុងវេទិការសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបរទេសទាំងនេះបានពង្រឹងនូវនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកម្ពស់វិស័យទេសចរណ៍៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី