Connect with us

នយោបាយ

សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាតែងតែចង់ធ្វើមិត្តល្អរបស់សហរដ្ឋអាមេរិក ជាពិសេសការជំរុញប្រតិបត្តិការគ្រប់វិស័យ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លើកឡើងក្នុងជំនួបជាមួយប្រធានប្រតិបត្តិក្រុមហ៊ុនរ៊ូបផលអាមេរិក និងក្រុមគ្រួសារកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាសម្ដេចមានក្ដីរីករាយចំពោះការស្វែងរកការដំណើរការថ្មីមួយក្នុងការនាំចេញនូវបន្ទះសូរឡាពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

សម្ដេចបានគូសបញ្ជាក់ថា៖ «កម្ពុជាតែងតែត្រូវការ និងស្វាគមន៍ជានិច្ចវិនិយោគិនពីសហរដ្ឋអាមេរិក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនរ៉ីបផល Ripple Inc. ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិកដែលមានលោក Chris Larseen ជានាយកប្រតិបត្តិ។

លោក Chris Larseen បានលើកឡើងថាលោកនឹងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសក្នុងរដ្ឋបាលថ្មីរបស់ប្រធានាធិបតី ដូណាល់ត្រាំ។ បច្ចុប្បន្នលោកកំពុងស្វែងរកការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសឡាផលិតនៅកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងនាំចូលឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមជាវិភាគទានដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-អាមេរិកមួយរយៈចុងក្រោយនេះមានសញ្ញាវិជ្ជមានជាច្រើនដែលអាចមើលឃើញតាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់ប្រទេសនេះមកកាន់កម្ពុជា។ ការចូលចតនាវាចម្បាំងអាមេរិក USS Savannah នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីខកខានចូលកម្ពុជា៨ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែកើនឡើងមួយកម្រិតទៀត ហើយក៏អាចឈានដល់ការធ្វើសកម្មភាពរួមគ្នាឡើងវិញនៃលំហាត់ឆ្មាំអង្គរ និងការបណ្ដុះបណ្ដាលធនធានមនុស្សទាក់ទងនឹងសន្ដិសុខផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម