Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​នូវ​ការចូលរួម​អបអរសាទរ​ពិធី​ដារ​លាន​-​ដាល់អំបុក​ឈ្នះ​ឈ្នះ លើក​ទី ​៤ ​រយៈពេល ៣​ ថ្ងៃ តាម​គន្លង​ប្រពៃណី​ខ្មែរ​នៅ​ផ្សារ​ធម្មជាតិ​រុន​តា​ឯក ដែល​បញ្ជាក់​ពី​ប្រពៃណី​ដ៏​យូរលង់​ផូរផង់​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​សាទរ​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​អបអរសាទរ​ក្នុង​កម្មវិធី​ដារ​លាន ដាល់អំបុក​ឈ្នះ ឈ្នះ លើក​ទី ៤ ស្ថិតនៅក្នុង​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​ រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុង​ពិធី​នោះ​ផងដែរ​ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ តំណាង​រដ្ឋបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ។

គួរ​រំលឹក​ផង​ដែរ​ថា កម្មវិធី​ដារ​លាន​-​ដាល់អំបុក​ឈ្នះ​ឈ្នះ លើក​ទី​ ៤ នឹង​ប្រារព្ធ​ឡើង​រយៈពេល ៣​ ថ្ងៃ គិត​ចាប់ផ្ដើម​ថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅ​ផ្សារ​ធម្មជាតិ​រុន​តា​ឯក ស្ថិតនៅ​ភូមិ​តានី សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប ដោយមាន​ការ​ប្រគំ​តន្ត្រី ល្ខោនបាសាក់ ស្តង់​ផលិតផល​ក្នុងស្រុក និង​ផលិតផល​កសិកម្ម​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ថ្វាយ​គ្រឿង​សក្ការបូជា​ទៀន ផ្កា ទឹកអប់ និង​ធូប បន្ទាប់មក​ពិធី​បួងសួង​ក្រុង​ពាលី​បានចាប់ផ្តើម អមដោយ​ការថ្វាយ​ភ្លេងពិណពាទ្យ និង​ឧទ្ទិស​ផល ព្រមទាំង​បាន​ប្រសិទ្ធ​ពរជ័យ​ជូន ​ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោក លោកស្រី​ទាំងអស់ ជួបប្រទះ​តែ​សេចក្តីសុខ​ និង​សេចក្តីចម្រើន និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម