Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

បានផុស

នៅ

មេធាវី​ការពារក្តី​​ឲ្យ​ប្រធានាធិបតី​ Yoon Suk Yeol បានឆ្លើយ​តប​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន​​នៅ​​ពេល​លោក​ចូល​​រួម​សវនាការ​​លើអង្គសេចក្តី​​លើក​ដំបូង​របស់​តុលាការ​ធម្មនុញ្ញ​ កាល​​ពីថ្ងៃ​សុក្រថា ប្រធានាធិបតី​​ Yoon Suk Yeol ដែលរង​ការ​ចោទ​​និង​ព្យូរ​អំណាច​ដោយ​​រដ្ឋសភា​ជាតិ នឹង​ចូល​ខ្លួន​ទៅឆ្លើយ​បំភ្លឺ​​​​នៅក្នុងតុលាការ​ «នៅពេលវេលាសមស្រប»។

លោក Yun Gap-geun មេធាវី​ប្រធានាធិបតី​ព្យួរអំណាច​ លោក Yoon Suk Yeol ពេលឆ្លើយ​សំណួរ​អ្នកកាសែត​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​កាលថ្ងៃសុក្រ។ Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលសវនាការ មេធាវីរបស់លោក Yoon បាននិយាយថា ពួកគេនឹងជំទាស់នឹងភាពស្របច្បាប់នៃនីតិវិធីដែលរដ្ឋសភាបានធ្វើឡើងសម្រាប់ដំណើរ​ការ​ចោទប្រកាន់​ប្រឆាំង​កូន​ក្តី​របស់​គាត់ ខណៈកំពុងសាកសួរអំពីភាពស្របច្បាប់នៃសំណើរបស់តុលាការធម្មនុញ្ញសម្រាប់ការជំនុំជម្រះក្តី។

តុលាការបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន​ចាត់​ទុក​ថា​ Yoon បានទទួលច្បាប់ដើមនៃដំណោះស្រាយការចោទប្រកាន់ បន្ទាប់ពីការ​​​​ផ្តល់​​សេចក្តីសម្រេច​​របស់​សភា​​បានបរាជ័យជាច្រើន​លើក​ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា Yoon មានចេតនាជៀសវាងវា។ នេះ​តាមការ​ចេញផ្សាយ​របស់​ Korea Herald​ កាលពីថ្ងៃសុក្រ​។​

លោក Yun Gap-geun មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Yoon បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការលើកដំបូងនៅតុលាការធម្មនុញ្ញ​ នៅ​សង្កាត់​ Jongno-gu កណ្តាលទីក្រុង​សេអ៊ូលកាលពីថ្ងៃសុក្រ តាមសម្រង់សម្តីដើម​ថា៖«ដោយសារតែមធ្យោបាយ​របស់តុលាការក្នុងការផ្តល់ឯកសាររបស់ខ្លួនត្រូវបានរកឃើញថាខុសច្បាប់ ក្រុមមេធាវីការពារក្តីមិនអាច «រៀបចំពេញលេញ» សម្រាប់សវនាការត្រៀមលើកដំបូងបានទេ។ យើងនឹងរៀបចំខ្លួនយើងសម្រាប់សវនាការលើកក្រោយ»។

​ប្រធានាធិបតី​​ដែលត្រូ​វបាន​ព្យួរ​អំណាច​ Yoon Suk Yeol បានបង្ហាញ​មុ​ខ​តាមកញ្ចក់​ទូរទស្សន៍​​តែពីលើក​ប៉ុណ្ណោះ​ចាប់តាំង​ពី​​​ថ្ងៃ​ប្រកាស​ច្បាប់អាជ្ញាសឹក​បរាជ័យ​មក ​ដោយ​ការ​បង្ហាញមុខ​លើក​ដំបូង​ គឺ​សុំទោស​ប្រជាជន​កូរ៉េដោយសារ​តែភាព​វឹកវរក្នុងប្រទេស ហើយ ការ​បង្ហាញ​មុខ​លើក​ទី២​គឺ​នៅមុខ​សភា​​បោះឆ្នោត​ព្យួរ​អំណាច ដោយ​លោក​និយាយពី​ការ​ប្រយុទ្ធ​​តតាំង​រហូត​ដល់​ទី​បញ្ជប់។

លោក Yoon Suk  Yeol ​បាន​​បាត់​ពី​ការ​ទំនាក់​ទំនង​ជាសាធារណៈ​​ចាប់​តាំងពីពេលនោះ​មក ហើយ ក្រុម​ស៊ើបការណ៍ចម្រុះ​​​ពិសេស​ដែល​​បង្កើត​ឡើង​ដោយ​រដ្ឋសភា​ បាន​បញ្ជួន​ដីកា​ឲ្យ​ចូលខ្លួន​បំភ្លឺ​របស់​លោក Yoon យ៉ាងហោចណាស់​ពីរលើក ​​ហើយ​ត្រូវ​លោក​បដិសេធ​​​ចូលខ្លួន​បំភ្លឺ​។

លោក Yun Gap-geun មេធាវី​របស់​លោក Yoon បាន​ប្រាប់​អ្នកសារព័ត៌មានថា ​កូនក្តី​របស់​លោក មិនអាចឆ្លើយ​តប​បាន​ភ្លាមៗ ដោយសារ​អំឡុង​ពេលនេះ​មាន​ដីកា​កោះហៅ​​ច្រើន​ពេកសម្រាប់​ការឆ្លើយ​បំភ្លឺ​​​​លើក​ករណី​ស៊ើបអង្កេត​នោះ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

Sokha Hotels

ព័ត៌មានពេញនិយម