Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តកណ្តាល អំពាវនាវដប្រជាពលរដ្ឋ ជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យនៃឯកសារវិនិច្ឆ័យក្បាលដី ដែលដាក់បិទផ្សាយជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី លោកអភិបាលខេត្ត ប្រាប់ឱ្យពលរដ្ឋអាចតវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីសុំកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាកំណត់។

ការអំពាវនាវនេះធ្វើឡើង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធចំនួន៤ភូមិ គឺភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

លោក គួច ចំរើន បញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនេះ គឺដើម្បីធានាបានទិន្នន័យដែលមានលក្ខណៈត្រឹមត្រូវស្របច្បាប់ ដោយទុកឱកាសឱ្យប្រជាពលរដ្ឋជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ គឺអាចជំទាស់តវ៉ាលើទិន្នន័យ ដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី។

លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងវិស័យដីធ្លី និងជំរុញការងារចុះបញ្ជីដីធ្លីអោយបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ។

បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត ការបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម។ ម្យ៉ាងវិញទៀត ក៏ផ្តោតលើការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ។ ដូច្នេះ ការបិទផ្សាយនៅពេលនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៧ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម