ព័ត៌មានជាតិ
សមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបាន៣ទីតាំងទៀត ក្នុងស្រុកឯកភ្នំ
បន្ទាប់ពីបានចុះបង្ក្រាបបទល្មើសនេសាទលើ៣ ទីតាំង ក្នុងស្រុកឯកភ្នំ កាលពីថ្ងៃទី២៦ កន្លងទៅថ្មីៗនេះរួចមក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងបន្តសហការជាមួយកម្លាំងយោធភូមិ ភាគទី៥ និងកម្លាំងមន្ត្រី នៃមន្ទីរអធិការកិច្ច ចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទ លេខ២ ជាបន្តទៀត ដែលទីតាំងនេះស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លទ្ធផលទទួលបានក្នុងកិច្ចប្រតិបត្តិការលើកទី ២នេះ គឺនៅចំនុចបឹងស្នែងក្របី ដល់ចំណុចស្វាហែល បង្ក្រាបបានសាច់មងប្រវែង ៣ ៥០០ម៉ែត្រ ឡុកចំនួន ៥គ្រឿង បង្គោលចំនួន ១៧០០ដើម លែងត្រីចូលបឹងធម្មជាតិវិញចំនួន ២៥០០គីឡូក្រាម និងរឹបអូសកាណូតស្មាច់(ចាស់)ចំនួន ១គ្រឿង យកមករក្សាទុកនៅទី ស្នាក់ការទន្លេសាប តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។ រីឯនៅចំនុចបឹងទំលាក់តាមឹម លទ្ធផលនៃការបង្ក្រាបគឺសាច់មងប្រវែង ២៥០០ម៉ែត្រ ឡុកចំនួន ៣គ្រឿង បង្គោលចំនួន ១៤០០ដើម និង លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៣០០គីឡូក្រាម។ ចំណែកនៅចំនុចបឹងអាឈូក សមត្ថកិច្ចបង្ក្រាបបានសាច់មងប្រវែង ៧០០ម៉ែត្រ ឡុកចំនួន ១គ្រឿង និងបង្គោលចំនួន ៣៥០ដើម។
សរុបរួមនៅក្នុងកិច្ចប្រតិបត្តិការនេះ គឺបានបំផ្លាញសាច់មងប្រវែង ៦ ៧០០ម៉ែត្រ ឡុកចំនួន ៩គ្រឿងបង្គោលចំនួន ៣ ៤៥០ដើម លែងត្រី ៣ ៨០០គីឡូក្រាម និងកាណូតស្មាច់ចំនួន ១គ្រឿង។

ចំពោះវត្ថុតាងខាងលើ ត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង) ដោយឡែកមុខសញ្ញាប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី