Connect with us

ព័ត៌មានជាតិ

ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីស្នាដៃ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ពលរដ្ឋកម្ពុជា

បានផុស

នៅ

ទិវាសន្តិភាពនៅកម្ពុជា ដែលដំបូងឡើយជាទិវានយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំអបអរសាទរជាលើកទី១នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងឱ្យដឹងថា ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជានេះ គឺដើម្បីរំលឹកពីស្នាដៃជូនដល់កូនខ្មែរជំនាន់ក្រោយ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា នៅវិមាន ឈ្នះឈ្នះ នាព្រឹកថ្ងៃអាទិត្យនេះ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា៖«ការរំលឹកខួបនៃទិវាសន្តិភាពនៅកម្ពុជា ដើម្បីរំលឹកអំពីការបំពេញភារកិច្ចកន្លងមកដែលមានភស្តុតាងពិតប្រាកដ ក៏ដូចជា ស្នាដៃនានាសម្រាប់ទុកជូនអ្នកជំនាន់ក្រោយ ក្នុងការកសាងនូវមោទនភាពជាតិ សេចក្តីស្រឡាញ់ចំពោះសន្តិភាព ស្អប់ខ្ពើមសង្រ្គាម ការរួបរួមសាមគ្គីក្នុងនាមជាប្រជាជាតិតែមួយ ដោយស្គាល់អំពីសច្ចភាពនៃប្រវត្តិសាស្រ្តរបស់ខ្លួន ជាមាគ៌ាថែរក្សានូវសន្តិភាព ប្រកបដោយចីរភាព»។

ដូចនេះ សម្រាប់លោកប្រមុខការពារជាតិកម្ពុជា ការចូលរួមអបអរសាទររៀបចំពិធីខួបលើកទី២៦នៃការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជាដោយនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាមោទនភាពថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់អត្តសញ្ញាណនៃការគាំទ្រ ការពារ និងថែរក្សាសន្តិភាពនៅកម្ពុជាពីគ្រប់មជ្ឈដ្ឋាន។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានកសាងបានក្នុងសម័យកាលសន្តិភាពជាង២៦ឆ្នាំមកនេះ ស្របតាមទិសស្លាក មានសន្តិភាព មានការអភិវឌ្ឍ មានការអភិវឌ្ឍ រក្សាបានស្ថិរភាព សន្តិភាព។

និយាយដល់សន្តិភាព គេតែងនឹកឃើញភ្លាមដល់បិតាសន្តិភាព ដល់ស្ថាបនិកនយោបាយ ឈ្នះឈ្នះ គឺសម្តេចតេជោ ហ៊ុន សែន។ សមិទ្ធផលនៃសន្តិភាពនៅកម្ពុជា គឺកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្តើមយកជីវិតជាដើមទុន។ សម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ដទៃទៀត បានលះបង់សាច់ស្រស់​​ ឈាមស្រស់ ចេញតស៊ូចោលក្រុមគ្រួសារ ដើម្បីប្តូរយកមកវិញនូវសុខ សន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា សមិទ្ធផលនេះ បានក្លាយជាអំណរពរជ័យដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដែលមានសុខសន្តិភាព ឯកភាពជាតិពេញលេញ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា៥០០ឆ្នាំចុងក្រោយនេះ។ លោក ទៀ សីហា បានអះអាងថា ដំណើរជាតិកម្ពុជាប្រកបដោយវឌ្ឍនភាពក្រោមម្លប់សន្តិភាពនេះ កំពុងតែបន្តដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កលាទី១ ដែលមានគោលដៅ មានកំណើន ការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម