ព័ត៌មានជាតិ
បណ្ណាល័យគំនិតផ្ដល់សម្ភារៈសិក្សា និងអាហារសាមគ្គីដល់កុមារសាលាបឋមសិក្សាមួយក្នុងខេត្តពោធិ៍សាត់
សមាគមបណ្ណាល័យគំនិត បានរៀបចំកម្មវិធីសប្បុរសធម៌លើកទី២ ក្រោមប្រធានបទ“ស្នាមញញឹមកុមារ” បាននាំយកសម្ភារៈសិក្សានិងសៀវភៅអំណានជូនទៅសាលាបឋមសិក្សា ដីក្រហម ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
បណ្ណាល័យគំនិត បាននាំយកសម្ភារៈសិក្សាមួយចំនួនដូចជា សៀវភៅ ប៊ិក បន្ទាត់ ខ្មៅដៃ យកចែកជូនទៅដល់កុមារៗនៃសាលាបឋមសិក្សាដីក្រហម រួមទាំងសៀវភៅអំណាននិង សៀវភៅនិទានជាច្រើនក្បាលទៀតជូនទៅដល់គណៈគ្រប់គ្រងសាលាដើម្បីតម្កល់ទុកនៅក្នុង
បណ្ណាល័យជាប្រយោជន៍ក្នុងការសិក្សារបស់សិស្សានុសិស្សផងដែរ។

ក្រៅពីចែកជូនសម្ភារៈសិក្សារនិងសៀវភៅអំណាន ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ បានមានសង្ឃដីកាចែករំលែកមេរៀនអប់រំតាមបែបព្រះពុទ្ធសាសនានិងបទពិសោធន៍ពីជីវិតពិត
ក្នុងសង្គមដើម្បីជាធម្មទានចែកជូនដល់សិស្សានុសិស្សផង និងអ្នកចូលរួមក្នុងកម្មវិធី សប្បុរសធម៌នេះផង ដើម្បីបណ្ដុះផ្នត់គំនិត តម្លៃ និងមនសិការ បង្កើននូវសាមគ្គីភាព ភាតរភាព ហើយឈ្វេងយល់ពីជីវិតពិតតាមរយៈកិច្ចការសង្គមនិងធម្មជាតិ។
ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ មានសង្ឃដីកា៖ «ចង់ធ្វើជាសិស្សពូកែត្រូវតែពូកែរៀន ហើយចង់ធ្វើជាសិស្សល្អត្រូវស្ដាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ ចង់ក្លាយទៅជាពលរដ្ឋគំរូ»។
នៅក្នុងកម្មវិធីនេះ ក្រុមការងារសមាគមបណ្ណាល័យគំនិតក៏មានសកម្មភាពដាំកូនឈើ ប្រណិតជាច្រើនប្រភេទចំនួន ៥០ដើម នៅក្នុងបរិវេណនៃសាលាបឋមសិក្សាដីក្រហម។ ព្រះតេជគុណ រឹម ឈាវ មានសង្ឃដីកាបន្ថែមថា ដើមឈើគ្រប់ប្រភេទសុទ្ធតែមានអត្ថប្រយោជន៍ មិនអាចកាត់ថ្លៃបាន ហេតុដូច្នេះហើយការដាំដើមឈើបន្ថែមពិតជាមានសារៈសំខាន់សម្រាប់ សង្គមរស់នៅរបស់មនុស្សជាតិ។

នៅចុងបញ្ចប់នៃកម្មវិធីសប្បុរសធម៌នេះ ក្រុមការងារបណ្ណាល័យគំនិតក៏បានរៀបចំអាហារ សាមគ្គីជូនដល់កុមារៗដែលជាសិស្សានុសិស្សនៃសាលបឋមសិក្សាដីក្រហមចំនួន ២៥៤នាក់ ផងដែរ។
កម្មវិធីសប្បុរសធម៌លើកទី២ របស់សមាគមបណ្ណាល័យគំនិត មានការនិមន្ត និងអញ្ជើញ ចូលរួមពីគណៈអធិបតី និងភ្ញៀវកិត្តិយស រួមមាន លោក ធាង ឡេង អភិបាល នៃគណៈអភិបាល ស្រុកវាងវែង លោក ខុន ព្រីង ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកវាលវែង ព្រះភិក្ខុសីលរក្ខិតោ រឹម ឈាវ ស្ថាបនិក និងជាប្រធានសមាគមបណ្ណាល័យគំនិត ព្រះភិក្ខុ ចូច ពិស៊ិទ ប្រធានក្រុមបណ្ណាល័យអំណានជីវិត លោកស្រី ឈីន សារិ នាយិកាសាលាបឋមសិក្សាដី ក្រហម ព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាដីក្រហម មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតសរុបជាង៣០០នាក់។

គួររំលឹកផងដែរថា ព្រះសង្ឃ និងយុវជននៃសមាគមបណ្ណាល័យគំនិតបានធ្វើ សកម្មភាពសប្បុរសធម៌លើកទី១ តាមរយៈកម្មវិធីអប់រំសីលធម៌ និងលើកកម្ពស់អំណាន ដល់កុមារក្រីក្រនិងកំព្រានៅតាមជនបទ ក្នុងនោះក៏មានការផ្តល់ឱ្យកុមារនូវអាវរងា អាហារ នៃក្តីស្រឡាញ់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?