ព័ត៌មានជាតិ
ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ
អាជ្ញាធរស្រុកស្រែអំបិល និងរដ្ឋបាលឃុំទាំង៦ បានរួមគ្នាកសាងផ្លូវបេតុងអាមេចំនួន៨ខ្សែ គិតជាប្រវែងសរុបប្រមាណ៦គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសំដៅធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពធ្វើដំណើរ។
តបនឹងសេចក្តីត្រូវការជាចាំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិល អាជ្ញាធរស្រុក និងឃុំចំនួន៦ ពិនិត្យ និងសម្រេចកសាងផ្លូវបេតុងដ៏ថ្មីសន្លាងជូនពលរដ្ឋប្រវែង៦គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្មើនឹងចំនួន៨ខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជីវភាពពលរដ្ឋ។
អភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា បានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ថា អាជ្ញាធរមូលដ្ឋានរបស់លោក ប្រឹងប្រែងកសាងផ្លូវបេតុងជូនពលរដ្ឋ ជំនួសឱ្យផ្លូវលំគ្រួសក្រហមដែលលំបាកចរាចរណ៍ ពិសេសរដូវវស្សាតែម្តង។ លោកក៏បានស្នើដល់ពលរដ្ឋរស់នៅក្នុងភូមិដែលមិនទាន់ទទួលបានផ្លូវបេតុង កុំខកចិត្ត ព្រោះអាជ្ញាធរបានស្នើសុំថវិកាមូលនិធិអភិវឌ្ឍន៍បន្តជាអាទិភាពដោយតម្លាភាពគ្នាទៅតាមឆ្នាំនីមួយៗ។
លោកអភិបាលស្រុកស្រែអំបិល ក៏ទទួលស្គាល់ដែរថា ពេលមិនទាន់មានផ្លូវបេតុងស្អាតល្អបែបនេះ ពលរដ្ឋពិតជាលំបាកធ្វើដំណើរមិនថារដូវប្រាំងឬវស្សាទេ ប៉ុន្តែឥឡូវពួកគាត់បានដូចបំណងហើយតាមរយៈការកសាងផ្លូវបេតុងខាងលើ។ លោក ជា ច័ន្ទកញ្ញា ស្នើសុំឱ្យពលរដ្ឋចូលរួមថែរក្សាផ្លូវ កុំដឹកលើសទំងន់កំណត់ កុំបើកបរលឿនពេក និងកុំចោលសំរាមតាមដងផ្លូវឬប្រឡាយលូ។
លោក ង៉ែត ឆាយ និងលោក ទយ សុគន្ធ តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល បង្ហាញពីក្តីរីករាយរបស់ខ្លួនថា ពួកគាត់ត្រេកអរណាស់ដែលឆ្នាំនេះបានទទួលផ្លូវបេតុងស្អាតងាយស្រួលចរាចរណ៍កាត់តាមមុខផ្ទះក្នុងភូមិ។ បើធៀបនឹងពេលមិនទាន់មានផ្លូវបេតុងលំបាកធ្វើដំណើរណាស់់មិនថាយប់ឬថ្ងៃទេ ដីហ៊ុយ រអិល ពេលភ្លៀងធ្លាក់ខែវស្សា។
តំណាងពលរដ្ឋដដែល ក៏ស្នើសុំអាជ្ញាធរស្រុកឃុំ បន្តជួយកសាងផ្លូវបេតុងបន្ថែមដល់មូលដ្ឋានភូមិណាដែលមិនទាន់មានផ្លូវបេតុង ព្រោះថាវាជាសេចក្តីត្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនោះ ពួកគាត់ សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅដល់អាជ្ញាធរស្រុក និងឃុំ ដែលបានជួយកសាងផ្លូវប្រព័ន្ថគមនាគមន៍ដ៏រឹងមាំនេះឡើងជាប្រយោជន៍រួមគ្នា។
តាមរំពឹងរបស់ពលរដ្ឋ មូលដ្ឋានរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានាបម្រើដល់សេចក្តីត្រូវការរបស់ពលរដ្ឋជាអាទិភាព។
គួរកត់សម្គាល់ដែរថា ផ្លូវបេតុងអាមេទើបនឹងកសាងឡើងនៅឆ្នាំ២០២៤របស់អាជ្ញាធរ គឺមាននៅក្នុងឃុំស្រែអំបិល ឃុំបឹងព្រាវ ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង។ សម្រាប់ឆ្នាំ២០២៥ខាងមុខ រដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំបានលើកជាគម្រោងអភិវឌ្ឍន៍ជាផ្លូវបេតុងជាច្រើនខ្សែទៀតចំពោះតម្រូវការជាអាទិភាពរបស់ពលរដ្ឋ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?