Connect with us

ព័ត៌មានជាតិ

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

បានផុស

នៅ

«ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា»។ នេះ គឺជាការលើកឡើងឱ្យដឹងរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងពេលដែលលោកបានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងឱ្យដឹងដូច្នេះនៅលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ លោក Wang Wenbin បានលើកឡើងថា លោករីករាយណាស់ដែលមកទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ លោកថា នៅក្នុងរយៈពេល១៦ ឆ្នាំកន្លងមក តំបន់ពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនចំនួន២០២ មកពីជាង១០ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន៧%នៃចំនួនសរុបរបស់កម្ពុជា។

លោក Wang Wenbin បានគូសបញ្ជាក់ឱ្យដឹងថា៖«វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយជំនួយរដ្ឋាភិបាលចិនបានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន៤.៥០០នាក់។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា»។ 

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដូចជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។ ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះ កាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។

ក្រៅពីទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក Wang Wenbin ក៏បានជួបពិភាក្សាការងារជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុផងដែរ ដែលជំនួបពិភាក្សានេះត្រូវបានលោកទូតចិនចាត់ទុកថា ជាជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ នៅចំពោះមុខអភិបាលខេត្តព្រះសីហនុ លោក Wang Wenbin បានអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី៤ ០០០ដុល្លារ។

លោកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ ហើយភ្ញៀវទេសចរចិន គឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោក Wang Wenbin ក៏បានអះអាងថា លោក និង លោក ម៉ាង ស៊ី ណេត បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ៕

default
default
default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម