ព័ត៌មានជាតិ
នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍
ជាឱកាសមួយសម្រាប់យុវជននៅក្នុងខេត្តរតនគិរី ដើម្បីចូលរួមធ្វើការងារសង្គម អង្គការភ្លែនអន្តរជាតិកម្ពុជា កំពុងប្រកាសជ្រើសរើសយុវជនដែលមានអាយុ១៨ ដល់២៤ឆ្នាំ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីដែលនឹងត្រូវរៀបចំដោយអង្គការភ្លែន ដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ស្ថាប័នឯកជន និងរដ្ឋាភិបាលនា ពេលខាងមុខនេះ។

លក្ខខណ្ឌក្នុងការចូលរួម គឺយុវជនមកពីតំបន់គោលដៅរបស់អង្គការភ្លែនអរន្តរជាតិកម្ពុជា រួមមាន ភ្នំពេញ សៀមរាប ស្ទឹងត្រែង និងខេត្តរតនគិរី។ យុវជន ត្រូវមានការប្តេជ្ញា និងចំណាប់អារម្មណ៍ក្នុងការងារស្ម័គ្រចិត្ត ការងារសង្គម និងការអភិវឌ្ឍសហមគន៍។ មួយវិញទៀត យុវជន និងយុវតី ដែលមាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រផ្សេងៗ ជនជាតិដើមភាគតិច យុវជន ដែលមានពិការភាព យុវជនដែលមកពីគ្រួសារមានស្ថានភាព ក្រីក្រ ត្រូវបានលើកទឹកចិត្តក្នុងការចូលរួម។ អត្ថប្រយោជន៍ក្នុងការចូលរួម គឺយុវជនដែលបានចូលរួមអាចពង្រឹងទាំងភាពជាអ្នកដឹកនាំ ជំនាញទន់ និងគោលដៅអាជីពនា ពេលអនាគត។

អ្នកស្រី ភានី ប្រធានអង្គការភ្លែន ខេត្តរតនគិរី បានមានប្រសាសន៍ថា គោលបំណង គឺដើម្បីផ្តល់ឱកាសដល់យុវជន ជាពិសេសយុវតីក្នុងការចូលរួមផ្តល់យោបល់ និងធ្វើសេចក្តីសម្រេចចិត្តជាមួយភាគីពាក់ព័ន្ឋនៅថ្នាក់អន្តរជាតិ (ថ្នាក់តំបន់) ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការចូលរួម សមភាពយេនឌ័រ និងសិទ្ធិក្មេងស្រី។ ពង្រឹងសមត្ថភាពរបស់យុវជនទាក់ទងនឹងគម្រោងនិងប្រធានបទដែលពាក់ព័ន្ធនានា រួមទាំងគោលនយោបាយផ្សេងៗ ជាពិសេស យុវតី ក្នុងការដឹកនាំ និងរៀបចំសកម្មភាពជាមួយអង្គការភ្លែន អង្គការដៃគូ អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។

យុវជន នឹងទទួលបានឱកាសសម្រាប់គោលដៅអាជីពរបស់ពួកគេ ដោយផ្អែកលើការចូលរួមជាមួយដៃគូ និងបណ្តាញជាមួយនឹងការណែនាំពីអង្គការភ្លែនអន្តរជាតិ កម្ពុជា ហើយយុវជននឹងកើននូវចំណេះដឹង សមត្ថភាព ទទួលបាននូវបទពិសោធន៍ការងារសង្គម និងភាពជាអ្នកដឹកនាំចេញពីការចូលរួមខាងលើ និងក្លាយជាពលរដ្ឋសកម្មក្នុងសង្គម។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី ៣១ ខែធ្នូ ២០២៤នេះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៨ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់