ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាឲ្យរៀប ចំបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងឲ្យបានល្អ
មានប្រសាសន៍តាមរយៈសារជាសំឡេងនា ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជាឲ្យរៀប ចំបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងឲ្យបានល្អ ក្នុងនោះ មានស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ។
សម្ដេចបានលើកឡើងថា កន្លងទៅទាក់ទងទៅនឹងដំណើរការវ៉ាក់សាំង ដំណើរការលទ្ធកម្ម និងការស្វែងរកកំពុងតែដំណើរការទៅយ៉ាងសកម្ម ហើយក្នុងពេលជាមួយគ្នានេះដែរ ដំណើរការផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូង ក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើផ្នែកកងទ័ព និងផ្នែកស៊ីវិល ប៉ុន្តែដើម្បីឲ្យការងារនេះទៅមុខយ៉ាងល្អប្រសើរ សម្តេចស្នើឲ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការ ក្នុងការចាក់វ៉ាក់សាំង ទាំងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។
ជាមួយគ្នានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំឲ្យតែងតាំងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំង នៅក្របខ័ណ្ឌទូទាំងប្រទេស។ ដោយរៀបចំផែនការមេបន្តពីការងារដែលកំពុងធ្វើសព្វថ្ងៃនេះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នាពេលខាងមុខវាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ដែលចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូច្នេះសម្ដេចស្នើសុំឲ្យលោក ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការនេះ ហើយលោកស្រីត្រូវស្នើសុំរដ្ឋមន្ត្រី ឬទៅសម្ដេចផ្ទាល់ ដើម្បីតែងតាំងអ្នកណាផ្សេងទៀត ទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្នុងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ។ សម្ដេចបញ្ជាក់ថា បើមិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ និងចល័តមិនរហ័ស
សម្ដេចតេជោបានបញ្ជាក់ថា ពេលនេះយើងមានអង្គភាពពីរ ដែលត្រូវរៀបចំ ដែលអង្គភាពមួយ គឺជាអង្គភាពដឹកនាំធ្វើលទ្ធកម្ម សម្រាប់ការទិញសម្រាប់ការរកជំនួយផ្សេងៗ ដែលត្រូវសុំយោបល់ពីសម្ដេច រាប់ទាំងការសុំយោបល់នៅថ្ងៃនេះដែលត្រូវទិញ៤ លានដូស។ សម្ដេចបន្តថា ពេលនេះ គឺការរៀបចំផែនការមេឲ្យបានច្បាស់ និងស្របទៅតាមស្ថានភាពជាក់ស្ដែង ដែលបាននិងកំពុងកើតឡើង។
ជាមួយគ្នានោះ សម្ដេចបានស្នើសុំឲ្យលោក ម៉ម ប៊ុនហេង ពិភាក្សាគ្នាជាមួយលោក ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថាត្រូវការអ្នកណាទៀត ក្នុងការចូលរួមគណៈកម្មការចំពោះកិច្ចនេះ។ ជាមួយគ្នានោះសម្ដេចស្នើសុំឲ្យរៀបចំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយចំនួនចូលរួមនៅក្នុងកិច្ចការងារណា ដែលមានលក្ខណៈជាកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដើម្បី អោយដំណើរការប្រព្រឹត្តទៅបានរលូន។
ដោយឡែកនៅតាមរាជធានី ខេត្ត អាចមានអនុគណៈកម្មការចំពោះកិច្ច ក្នុង ករណីចាំបាច់ ដើម្បីឱ្យតាមខេត្តមានការទទួលខុសត្រូវ និងតាមស្ថាប័ននីមួយៗមានការទទួលខុសត្រូវ។ ដោយឡែកនៅតាមស្ថាប័នផ្សេងៗគាត់ត្រូវមានអនុគណៈកម្មការ ដើម្បីរៀបចំចាក់វ៉ាក់សាំងឲ្យបុគ្គលិករបស់ខ្លួន ជាពិសេសទាក់ទងទៅនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចាំបាច់ត្រូវចាក់វ៉ាក់សាំងឲ្យកម្មករកម្មការិនីនាពេលខាងមុខ ដែលចាំបាច់ត្រូវរៀបចំបញ្ជីរោងចក្រនៅតំបន់ណា ដែលត្រូវចាក់មុន ហើយរោងចក្រនៅតំបន់ណា ដែលត្រូវចាក់ក្រោយ ហើយក្នុងនោះ កម្មករកម្មការិនីក្រៅប្រព័ន្ធ ក៏ត្រូវចាក់ផងដែរ ដែលទទួលបានការយកចិត្តទុកដាក់ ដូចពេលកន្លងទៅ ដែលយើងបានចាក់ឱ្យកម្មករប្រមូលសំរាមនៅទីក្រុងភ្នំពេញ។
ដោយឡែកក្រសួងអប់រំយុវជន និងកីឡា ទីក្រុងភ្នំពេញក៏បានសម្រេចឲ្យមានការចាក់វាក់សាំងជូនគ្រូបង្រៀននៅទីក្រុងភ្នំពេញខេត្តកណ្ដាលខេត្តព្រៃវែងខេត្តកោះកុង ខេត្តព្រះសីហនុ សម្រាប់ក្រុមគ្រូបង្រៀន ប៉ុន្តែដំណើរការនេះត្រូវបញ្ជាក់ឲ្យបានច្បាស់ ហើយក្រសួងអប់រំត្រូវទទួលខុសត្រូវផ្នែកការចាក់វ៉ាក់សាំងឲ្យគ្រូបង្រៀន និងសិស្សនិស្សិត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រាជធានី ខេត្ត ត្រូវទំនាក់ទំនងជួបជាមួយមូលដ្ឋាន ដូចជាអ្នកលក់ដូរ អ្នករត់តាក់ស៊ី អ្នករត់កង់បី និងអ្នកមានអាទិភាពមួយចំនួនទៀត។ សម្ដេចបានបន្តថា ក្រៅពីគណៈកម្មការចំពោះកិច្ចនៅថ្នាក់ជាតិ ដែលមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ក៏គប្បីបង្កើតគណៈកម្មការចំពោះកិច្ចនៅតាមស្ថាប័នថ្នាក់ជាតិ និងអនុគណៈកម្មការចំពោះកិច្ចនៅថ្នាក់ជាតិ និងនៅតាមរាជធានី ខេត្ត ផងដែរ ដើម្បីទទួលខុសត្រូវលើដំណើរការចាក់វ៉ាក់សាំង។ ពីព្រោះកម្ពុជាយើងមានគម្រោងចាក់វ៉ាក់សាំងយ៉ាងតិច១០ លាននាក់ ដែលជាគម្រោងមួយច្រើន ហើយចាំបាច់ត្រូវមានការទទួលខុសត្រូវមួយ។
ជាមួយគ្នានោះសម្ដេចបានប្រាប់ឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ច្បាមយកនូវកិច្ចការចាប់ពីម៉ោងនេះ ទៅដែលកំពុងដំណើរការចាក់វ៉ាក់សាំងនាពេលនេះ ហើយសម្រាប់គ្រូពេទ្យប្ដីប្រពន្ធត្រូវតែបានទទួលបាក់សាំងទាំងអស់ ដែលបញ្ហានេះយើងមានគោលការណ៍រួចហើយ។
ចំណែកគ្រូបង្រៀនត្រូវចាក់នៅតំបន់ដែលមានហានិភ័យមុន ហើយផ្នែកកពន្ធដារ គយ អគ្គិសនី រដ្ឋាករទឹក កម្មករ សហជីព បេឡាជាតិសន្តិសុខសង្គម បានចូលដាក់ បញ្ចូលទៅក្នុងផែនការរួចហើយ។
ជាមួយគ្នានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ក្តីសង្ឃឹមថាការងារនេះ នឹងប្រព្រឹត្តទៅបានដោយល្អល្អ។ សម្ដេចបានបញ្ជាក់ថា នេះគឺជាបទបញ្ជាដែលសម្ដេចដាក់ជូនទៅក្រសួង សុខាភិបាល ដើម្បីចាត់ចែងជាមួយបណ្ដាទទួលខុសត្រូវនៅតាមស្ថាប័នដើម្បីតម្រង់ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវមានការបែងចែកឲ្យបានច្បាស់ លាស់ ពីព្រោះវាក់សាំងនឹងមកដល់ប្រមាណ១លាន៥ សែនដូស នាពេលខាងមុខហើយ ក៏អីនឹងមកដល់ជាបន្ត បន្ទាប់ទៀត។ ជាមួយគ្នានោះកម្ពុជាក៏គ្រោងនឹងទិញវ៉ាក់សាំងពីអាមេរិក (ចនសុន) ផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី