ព័ត៌មានជាតិ
ACU បើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ដោយថ្ងៃទី១ បាន១១២៨៥ច្បាប់
នៅថ្ងៃទី១ ឆ្នាំថ្មី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកទ្វារស្វាគមន៍ចំពោះការអញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ ដោយគ្រាន់ចាប់ផ្ដើម អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារចំនួន១១២៨៥ច្បាប់។

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពេញមួយខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥។ អនុវត្តតាមសេចក្ដីជូនដំណឹងនេះ គឺត្រឹមរយៈពេលតែមួយថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១១ ២៨៤រូប ស្មើនឹង ៤៩.៥៤% នៃចំនួនត្រូវប្រកាសសរុប ២២ ៧៧៦រូប។
អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងឱ្យដឹងថា មានស្ថាប័ន និងរាជធានី-ខេត្តចំនួន៧ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី និងកំពង់ឆ្នាំង។

ពេញមួយខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលយកឯកសាររបស់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្របតាមច្បាប់កំណត់ ហើយក្រុមការងារ ក្រើយរម្លឹកអ្នកជាប់កាតព្វកិច្ចឱ្យរួសរាន់មកប្រកាស នៅថ្ងៃណាក៏បាន ៧ថ្ងៃ ក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឡើយ។
គួរជម្រាបថា មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មាន សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។

បន្ថែមពីនេះ មន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀត ដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ។
យោងតាមមាត្រា ៣៨ នៃច្បាប់នេះ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់ ២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ បើក្នុងករណី មិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលទៀត នឹងត្រូវទទួលទោសទ្វេដង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ