ព័ត៌មានជាតិ
អាងស្ទាក់ទឹកចំនួន ២ ស្រុកមោងឬស្សី អាចឱ្យកសិករប្រើទឹកបានខួបប្រាំង-វស្សា
បើតាមមន្ត្រីជំនាញបានអះអាងថា បច្ចុប្បន្នស្រុកមោងឬស្សី ក្នុងខេត្តបាត់ដំបងមានសំណង់ស្ទាក់ទឹកចំនួន ២ ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្ម ៧ ម៉ឺន ៣ ពាន់ហិតា។ ក្នុងនោះ មានសំណង់ទំនប់ស្ទាក់ទឹករាមគន់ ស្ថិតក្នុងឃុំជ្រៃ និង អាងទំនប់ចក នៅឃុំកកោះ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាកសិករក្នុងស្រុកមោងឬស្សី សម្រាប់ទាញយកប្រភពទឹកទៅប្រើប្រាស់លើផលដំណាំស្រូវ បានទាំងខួបប្រាំង និងខួបវស្សា ។

លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សម្រាប់ប្រពន្ធ័ធារាសា្រស្ត នៅក្នុងស្រុកមោងឬស្សី បច្ចុប្បន្នមានពីរ ក្រោយពីសំណង់ស្ទាក់ទឹករាមគន់បានធ្វើរួចរាល់ ហើយទំនប់ស្ទាក់ទឹករាមគន់នេះ បានទាញប្រភពទឹកពីទំនប់អាងទឹកបាសាក់ ក្នុងស្រុករុក្ខគីរី មានប្រឡាយមេ ប្រវែង ១៩ គីឡូម៉ែត្រ និងប្រឡាយរងប្រវែង ១២២ គីឡូម៉ែត្រ និងមានប្រឡាយមេជាច្រើនទៀត មានសមត្ថភាព អាចសោចស្រពស្រូវវស្សាចំនួន ៤ ពាន់ ៧ រយហិតា និងស្រូវប្រាំងចំនួន ៧ រយហិតា។

ចំណែកសំណង់ទី២ គឺទំនប់ស្ទាក់ទឹកចក នៅក្នុងឃុំកកោះ ទទួលបានប្រភពទឹកពី អាងទំនប់ទឹកកង្ហត និងមានប្រឡាយក្អែបជាច្រើនទៀតសម្រាប់បែងចែកក្នុងការស្រោចស្រព ក្នុងឃុំ និងតំបន់ផ្សេងៗទៀតក្នុងស្រុក តែលោកសំណូមពរដល់កសិករ ធ្វើយ៉ាងណាកុំសម្រុកធ្វើឲ្យលើសពីផែនការ អាចនឹងមានការខ្វះខាតទឹក។
លោកថា «បើទោះបីក្នុងស្រុកមានប្រព័ន្ធធារាសាស្ត្រចំនួន ២ យ៉ាងនេះក្តី ក៏ប្រភពទឹកនេះបានតែផ្នែកខ្លះនៃស្រុកមោងឬស្សី ប៉ុណ្ណោះ ព្រោះផ្ទៃដីកសិកម្មក្នុងស្រុកមោងឬស្សី មានរហូតដល់ ៧ ម៉ឺន ៣ ពាន់ហិតា ដែលកត្តានេះហើយទើបលោកសំណូមពរដល់កសិករកុំឲ្យសម្រុកធ្វើលើសពីផែនការ»។

មន្ត្រីកសិកម្ម យល់ឃើញថា កសិករនៅតែសម្រុកធ្វើ បើទោះបីមានបម្រាមពីមន្ទីរជំនាញយ៉ាងនេះក្តី ខណៈដែលកសិករមើលឃើញអំពីទីផ្សារស្រូវបច្ចុប្បន្ន មានលក្ខណៈធំទូលាយជាងគ្រាមុន បានជាកសិករបន្ដធ្វើស្រែផ្ទួនៗជាប់ៗគ្នា ដែលធ្វើឲ្យប្រភពទឹកចែកចាយមិនបានគ្រប់គ្រាន់ នឹងបង្កឲ្យកសិករខាតបង់ទាំងកម្លាំងកាយ និងសេដ្ឋកិច្ចគ្រួសារ ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ