ព័ត៌មានជាតិ
ផ្លូវបេតុង ២ ខ្សែ ដែលអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះស្ថាបនាព្រមគ្នា ពេលនេះរួចរាល់ហើយ
ផ្លូវបេតុង ២ ខ្សែ ដែលអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះស្ថាបនាព្រមគ្នា ពេលនេះរួចរាល់ហើយ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលធ្វើដំណើរ ប្រកបរបរប្រចាំថ្ងៃ និងបញ្ចៀសការជន់លិចនារដូវវស្សា។

លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា នាចុងឆ្នាំ ២០២៤ កន្លងមកនេះ រដ្ឋបាលសង្កាត់ បានចុះពិនិត្យរៀបចំប្រព័ន្ធលូថ្មី និងចាក់ផ្លូវបេតុងចំនួន ២ ខ្សែ ព្រមគ្នា ក្នុងមូលដ្ឋានភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលមានទទឹង ៥ ម៉ែត្រ បណ្ដោយ ៤ ០៣២ ម៉ែត្រ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងប្រកបរបរផ្សេងៗ។

លោកចៅសង្កាត់ បន្ថែមថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែក ក្នុងមូលដ្ឋានភូមិភ្លើងឆេះរទេះលិច នៅឆ្នាំ ២០២៤ មានចំនួន ៦ ខ្សែ សរុបស្មើ ១ ០០០ ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៤។ ការស្ថាបនា និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយសារតែឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ និងជន់លិចនារដូវវស្សា។ ផ្លូវបេតុងខាងលើស្ថាបនារួចរាល់ និងត្រូវបានអាជ្ញាធរដាក់ឲ្យពលរដ្ឋធ្វើដំណើរខ្លះៗ ហើយ ដោយចំណុចខ្លះមិនទាន់ដាក់ឲ្យប្រើប្រាស់ទេ រង់ចាំបេតុងរឹងមាំសិន។

ជាមួយគ្នានោះ អាជ្ញាធរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមមេត្តាជួយថែរក្សា ទុកដាក់សំរាម និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន ហើរចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា