ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣ម៉ឺននាក់ បានទៅលេងកម្សាន្ត និងឆ្លងឆ្នាំសកលនៅខេត្តរតនគិរី
ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តប្រមាណជិត ៣ម៉ឺននាក់ បានមកចូលរួមកម្សាន្តសប្បាយ និងអបអរទសារបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៥ នៅក្នុងខេត្តរតនគិរី។ នេះបើតាមការអះអាងឱ្យដឹងរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី។
ក្នុងរយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដោយគិតចាប់ពីថ្ងៃទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តចំនួន ២៧,៧១៨នាក់ កើនឡើង១៦.៤៥% ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១១,២៣៥ នាក់ កើនឡើង៣៤.៣៤% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន១៦២ នាក់កើនឡើង១៨៤% និងចំនួនប្រជាពលរដ្ឋក្នុងខេត្តដើរលេងកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកលមានចំនួន១៦,៧២៣នាក់ កើនឡើង៦.១០%។
លោក ង៉ែត ពិទូ ជាប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងថា ខេត្តរតនគិរី បានរៀបចំសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវ បានល្អ និងទទួលយកបានសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត និងអបអរសាទរឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥។ ចំណែក តំបន់រមណីយដ្ឋាននានាវិញ មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូឱ្យមានរបៀបរៀបរយ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឱ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរី ដោយមានការរៀបចំភ្លើងបំភ្លឺតាមទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយសោភ័ណភាពទីក្រុង និងរផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។
ទិវាឆ្លងឆ្នាំថ្មីឆ្នាំនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសារទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល។ ប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត បានជប់លៀងនៅតាមគេហដ្ឋាន និងជុំវិញមាត់បឹងកន្សែង ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៥៕
ដោយ៖ ខៀវ ចាប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ