ព័ត៌មានជាតិ
ឆ្លងឆ្នាំ ៣ ថ្ងៃ នៅខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង ៣៦ ម៉ឺននាក់
នៅក្នុងរយៈពេល ៣ ថ្ងៃ បើគិតពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ ២០២៤-២០២៥ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកកម្សាន្តមានចំនួនរហូតដល់ជាង ៣៦ មុឺននាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីឆ្លងឆ្នាំសកលនេះ គឺមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកំសាន្តក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ដោយរដ្ឋបាលខេត្តសហការជាមួយមន្ទីរទេសចរណ៍ខេត្តបានរៀបចំឲ្យមានឆាកតន្ត្រី ស្តង់លក់ចំណីអាហារ និងមានមុខម្ហូបខ្មែរប្រចាំខេត្តបាត់ដំបង និងទីតាំងកម្សាន្តផ្សេងៗទៀត ដែលទាំងនេះហើយជាកត្តាឲ្យមានការអូសទាញភ្ញៀវចូលមកកំសាន្តយ៉ាងច្រើនបែបនេះ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានលម្អិតស្ថិតិ និងសេចក្តីរាយការណ៍តួលេខភ្ញៀវទេសចរមកកម្សាន្តខេត្តបាត់ដំបងរយៈពេល ៣ ថ្ងៃ ដោយនៅថ្ងៃទី ២៩ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន ៣៨.៩៧៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣២០ នាក់។ នៅថ្ងៃទី ៣០ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន ៥៣.៧៨៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៣៣៨ នាក់។



ដោយឡែកសម្រាប់ថ្ងៃទី ៣១ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន ២៧០.២៦៧ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៣៦៩ នាក់។ សរុបស្ថិតិភ្ញៀវទេសចរគិតចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ មាន៖ ភ្ញៀវជាតិមានចំនួន ៣៦៣,០២៨ នាក់ កើនឡើង ២.៩០% បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥២,៧៩០ នាក់។ ភ្ញៀវអន្តរជាតិមានចំនួន ១,០២៧ នាក់ កើនឡើង ១១.៨៧% បើធៀបឆ្នាំ២០២៣ មានចំនួន ៩១៨ នាក់។
ភ្ញៀវទេសចរសរុបមានចំនួន ៣៦៤,០៥៥ នាក់ មានការកើនឡើង ២,៩៣ % បើធៀបឆ្នាំ២០២៣ មានចំនួន ៣៥៣,៧០៨ នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ