ព័ត៌មានជាតិ
ឆ្លងឆ្នាំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣៣ម៉ឺននាក់ បានលេងកម្សាន្តនៅលើទឹកដីសៀមរាបអង្គរ
មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី២០២៥ ភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត បានមកដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា រួមទាំង រាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៣ ៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលចំនួនប្រមាណ ៣០៤ ០៦៤នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៣២៣ ៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ១០ ២៦០ នាក់ មានការកើនឡើង ១៣.២០%។

ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តសៀមរាបទាំងនេះ មានមកពីបណ្តារាជធានី ខេត្ត និងនៅក្នុងខេត្ត ដោយធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងតំបន់ផ្សេងៗក្នុងខេត្ត។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជា នៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ និងសួនកម្សាន្ត ទឹករាំតាមចង្វាក់ភ្លេង។
កំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តសៀមរាបនេះ គឺព្រោះតែការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវយុទ្ធសាសស្រ្ត ទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលនាំឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើង។ ជាមួយគ្នានេះដែរ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ក្នុងការពង្រីកវិសាលភាពនៃទីកន្លែងកម្សាន្តជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត កម្សាន្តសប្បាយនៅពេលរាត្រី។ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយរៀបចំនូវទស្សនីភាពទឹករាំតាមចង្វាក់ភ្លេង ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើន។

សមទ្ធិផលទាំងនេះ គឺកើតចេញឡើងក្រោមដំបូលសុខសន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ស្ថិតក្រោមដំបូលសន្តិភាព រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយលោក ប្រាក់ សោភ័ណ បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៤-២០២៥ និងបង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង។ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ដើមី្បធានាកុំឱ្យមានការកកស្ទះចរាចរណ៍ក្នុងពេលធ្វើដំណើរនៅក្នុងក្រុង។ ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការបម្រើលើគ្រប់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍៕

ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ