ព័ត៌មានជាតិ
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
គម្រោងសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់ ៨៨ ម៉ែត្រ នឹងលេចរូបរាងនៅក្នុងតំបន់អភិវឌ្ឍថ្មី Bay of Light នៅឆ្នេរសមុទ្ររាមក្នុងខេត្តព្រះសីហនុ។
គម្រោងសាងសង់សំណង់ព្រះពុទ្ធប្បដិមា ដែលមានកម្ពស់ ៨៨ ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ មានចម្ងាយប្រហែល ១,២ គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ និង ២,៣ គីឡូម៉ែត្រ ពីទីតាំងខ្មែរធ្វើបាន។

លោក Donald Yeo នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន ខេនូភី ស៊ែន ឌីវេឡុមមិន
លោក Donald Yeo នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន ខេនូភី ស៊ែន ឌីវេឡុមមិន (Canopy Sands Development) ដែលកំពុងអភិវឌ្ឍគម្រោង Bay of Light នៅតំបន់ឆ្នេររាមខេត្តព្រះសីហនុ បានបង្ហើបពីគម្រោងសាងសង់ព្រះពុទ្ធប្បដិមាដ៏ខ្ពស់បំផុតនេះនៅតំបន់អភិវឌ្ឍថ្មីនៅឆ្នេរសមុទ្ររាមក្នុងខេត្តព្រះសីហនុ។
សំណង់នេះនឹងសាងសង់បែរមុខទៅរកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលមានកម្ពស់ ៨៨ ម៉ែត្រ។ សំណង់ព្រះពុទ្ធប្បដិមានេះសាងសង់ឡើងស្របតាមគោលគំនិតរបស់រដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាសំណង់សាសនាដ៏ធំតំណាងឲ្យអត្តសញ្ញាណប្រទេសកម្ពុជា។
បើតាមលោក Donald Yeo បច្ចុប្បន្នដំណើរការសាងសង់កំពុងចាប់ផ្ដើម ដោយលោកបានអះអាងថា នៅ ២ ឬ ៣ ឆ្នាំទៀត សំណង់ព្រះពុទ្ធប្បដិមាដ៏ខ្ពស់នេះ នឹងលេចរូបរាងក្លាយជាគោលដៅទាក់ទាញថ្មីសម្រាប់ទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុ។
ក្រុមហ៊ុន Canopy Sands Development (CSD) បានប្រកាសចាប់ផ្ដើមគម្រោងអភិវឌ្ឍនៅលើផ្ទៃដីចាក់បំពេញជាង ៩៣៤ ហិកតានៅតំបន់ឆ្នេរសមុទ្ររាមខេត្តព្រះសីហនុ។ ការអភិវឌ្ឍគម្រោង BAY OF LIGHTS បែងចែកជា ៩ តំបន់រួមមានតំបន់ Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។

គម្រោងវិនិយោគដែលចាយទុនពាន់លានដុល្លារនេះ ផ្តោតទាក់ទាញវិនិយោគិនដ៏មានសក្តានុពលពីក្រៅប្រទេសដោយអភិវឌ្ឍទៅតាមដំណាក់កាល។ បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលកម្សាន្តដែលរួមមាន ក្លឹបកម្សាន្តឆ្នេរខ្សាច់ ទីលានប្រណាំងកូនឡាន (Go-kart Track) កន្លែងវាយកូនហ្គោល រួមទាំងមជ្ឍមណ្ឌលហិរញ្ញវត្ថុ ដែលនឹងបញ្ចប់ដាក់ឲ្យដំណើរការជាបន្តបន្ទាប់ទៅតាមផែនការ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក