Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងញុះញង់រឿងអគ្គិភ័យមុខវាំងថាជាប្រផ្នូលមិនល្អព្រោះចង់ បំបាត់ទំនុកចិត្តពលរដ្ឋលើរាជរដ្ឋាភិបាល

បានផុស

នៅ

អ្នកវិភាគ និងអ្នកឃ្លាំមើលភូមិសាស្រ្តនយោបាយកម្ពុជា អះអាងថា ក្រុមប្រឆាំងជ្រុលនិយមបានញុះញង់រឿងអគ្គិភ័យនៅមុខព្រះបរមរាជវាំងក្នុងព្រឹត្តិការណ៍សាទរកម្ពុជាថា ជាប្រផ្នូលមិនល្អព្រោះចង់បង្កចលាចលធ្វើឱ្យបំបាត់ទំនុកចិត្តពលរដ្ឋលើរាជរដ្ឋាភិបាល មើលរំលងស្នាមញញឹមប្រជាជន និងសមិទ្ធផលសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា អគ្គិភ័យនេះ គ្រាន់តែកំហុសបច្ចេកទេសកើតឡើងជាយថាហេតុប៉ុណ្ណោះ ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយម បែរជាបំភ្លៃការពិតមានចរិតញុះញង់ បំបែកបំបាក់ បំផ្លាញសេចក្តីសុខ ស្នាមញញឹមរីករាយរបស់ពលរដ្ឋ ពោលគឺក្រុមនេះ មានភ្នែកធ្វើមើលមិនឃើញមានត្រចៀកធ្វើស្តាប់មិនលឺ។

លោកថ្លែងថា «ក្រុមប្រឆាំងនៅតែមានចរិកបំបែកបំបាក់ និងបំផ្លាញសេចក្តីសុខ និងសប្បាយរីករាយរបស់ប្រជាជនខ្មែរ បើទោះនេះជាកំហុសបច្ចេកទេសក្តី។ ការវាយប្រហារ និងការបកស្រាយនានារបស់ក្រុមប្រឆាំង គឺមានចេតនាបំប៉ោង និងបំភ្លៃព័ត៌មានមិនពិត ដែលចង់ធ្វើឱ្យប្រជាជនខ្មែរ បាត់បង់ទំនុកចិត្ត និងអស់ជំនឿលើរាជរដ្ឋាភិបាល»។

លោក ដាវិត បញ្ជាក់ថា អ្វីដែលក្រុមប្រឆាំងខំបំភ្លៃញុះញង់នេះគ្មានប្រសិទ្ធភាពអ្វីលើពលរដ្ឋកម្ពុជានោះទេ ជាក់ស្តែងពេលហេតុការណ៍កើតឡើង ពលរដ្ឋទាំងអស់មានជំនឿចិត្ត ទុកចិត្តលើការរក្សាសន្តិសុខសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយគ្មានការឆោឡោ នាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដល់អ្នកចូលរួមឡើយ។

ចំណែកលោក សំ សឿន ជាអ្នកឃ្លាំមើលនយោបាយកម្ពុជា ថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមមិនដែលសប្បាយចិត្ត និងចូលរួមស្នាមញញឹមជាមួយពលរដ្ឋកម្ពុជាម្តងណាឡើយ។ ពួកគេតែងចាំបន្តុះបង្អាប់ ទម្លាក់កំហុសលើរដ្ឋាភិបាលជានិច្ច ជាក់ស្តែងរឿងអគ្គិភ័យនៅមុខព្រះបរមរាជវាំងនេះមានសង្ឃអត់សីលចោរថង់យាម ប៊ុត ប៊ុនទិញ យករឿងនេះទៅបំភ័យពលរដ្ឋថា មានប្រផ្នូលមិនល្អកម្ពុជានឹងមានគ្រោះធំទៅវិញ ទាំងដែលអគ្គិភ័យនេះ គ្រាន់តែកំហុសបច្ចេកទេសតិចតួច។

លោកបញ្ជាក់ថា «ក្រុមដែលមាននិន្នាការប្រឆាំងតែងមើលរំលងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រចបាន ហើយដាក់កំហុសទៅលើរាជរដ្ឋាភិបាល តាមរយៈបញ្ហាដែលកើតឡើងតិចតួចក្នុងការប្រារព្ធពិធី»។

លោក សំ សឿន យល់ឃើញថា ឧប្បត្តិហេតុនេះកើតឡើងដោយកំហុសបច្ចេកទេសទើបបណ្តាលឱ្យមានការឆាបឆេះកើតឡើងប៉ុណ្ណោះ មិនមានប្រផ្នូលអាក្រក់ណាមួយកើតឡើងសំដៅទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលនោះទេ។ ការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងថា អគ្គិភ័យនៅមុខវាំងជាប្រផ្នូលអាក្រក់ដល់កម្ពុជា ធ្វើឱ្យប្រទេសជាតិអន្តរាយនោះ គឺជាគំនិតជនអគតិ ដែលពលរដ្ឋមិនត្រូវជឿតាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម