Connect with us

ព័ត៌មានជាតិ

យុវជនខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម» ដើម្បីអបអរសាទរខួបទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា

បានផុស

នៅ

យុវជនខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំង ទំនប់តាណេង ច្រាំងតាបុល សួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ចាប់ពីម៉ោង ០៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ២១៖០០នាទីយប់។ កម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម»នេះធ្វើឡើងក្នុងគោលបំណង ដើម្បីអបសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម» កើតចេញពីគំនិតផ្តួចផ្តើមដោយឯកឧត្តម ឌី វិជ្ជា ដើម្បីរំលឹកខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩-២០២៥។ កម្មវិធីនេះ ក៏ធ្វើឡើងដើម្បីជាការរំលឹកខួបខេត្តស្វាយរៀង គឺជាខេត្តដំបូងគេបង្អស់ដែលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដោយរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលកើតចេញពីការរួមកម្លាំងគ្នារបស់យុទ្ធជនស្នេហាជាតិខ្មែរនៅថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ១៩៧៩។

កម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម» ក៏ជាការបង្ហាញអំពីការចូលរួមពីសហគមន៍ និងឆ្លុះបញ្ចាំងពីសកម្មភាពរបស់ប្រជាពលរដ្ឋបែបលក្ខណៈសហកមន៍នៅក្នុងខេត្តស្វាយរៀងផងដែរ។ កម្មវិធីនេះ មានដូចជា ស្តង់គូរគំនូរលើផ្ទៃមុខ ស្តង់ពិព័រណ៍ចំណីអាហារ ការលេងល្បែងកម្សាន្តសម្រាប់កុមារ យុវជន និងជាពិសេស មាននូវកម្មវិធីសម្តែងសិល្បៈរបាំព្រាបស ចាប៉ីដងវែង របាំគោះត្រឡោក របាំឆៃយ៉ាំ ប្រពៃណីចម្រុះ ការច្រៀងរាំលេង ចង្វាក់ប្រពៃណី និងសម័យ ក៏ដូចជា ការលេងល្បែងកម្សាន្តសប្បាយៗជាច្រើនទៀត។

យុវជនខេត្តស្វាយរៀង បានអំពាវនាវ និងសូមអញ្ជើញលោកតា លោកយាយ អ៊ំពូមីង ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត កម្មករ កម្មការិនី ចូលរួមទស្សនានូវផ្ទាំងទស្សនីយភាពនានានៅក្នុងកម្មវិធី«៧មករា ថ្ងៃនៃក្តីសង្ឃឹម» នេះឱ្យបានច្រើនកុះករទាំងអស់គ្នា នៅសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម